គ្រូ​បង្វឹក Bayern Munich លោក Hansi Flick សុំលាលែង​ពី​តំណែង​ក្រោយ​ចប់​រដូវ​កាល​នេះ​

2021/04/27 09:59:58 am        147

​បាល់ទាត់៖ ​លោក Hansi Flick គ្រូ​បង្វឹក​ក្រុម Bayern Munich បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​សុំ​ទៅ​ក្លិប​ថា ​ចង់​ចាកចេញនៅ​ដំណាច់​រដូវ​កាល​នេះ​។ ​លោក Flick ដែល​មាន​កិច្ចសន្យា​រហូតដល់​ឆ្នាំ២០២៣ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​បែបនេះ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ ក្រោយ​ការប្រកួត​ក្រប​ខណ្ឌ Bundesliga ដែល Bayern Munich យកឈ្នះ Wolfsburg ឡើង​នាំ​មុខដាច់ ក្នុង​តារាង​ដល់ ៧​ពិន្ទុ​។

​​ការ​សំរេច​ចិត្ត​ពី​អនាគត​របស់​លោក Hansi Flick គឺ​តាំងពី​ពេល Bayern Munich ធ្លាក់​ពី Champions League ក្រោម​ថ្វី​ជើង Paris Saint Germain សប្ដាហ៍​មុន​។ ​Flick ក៏បាន​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ​ ក្នុង​ការ​បន្ត​តំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​នៅ​ពេល​ដែល Joachim Low លាឈប់​បន្ទាប់ពី Euro ឆ្នាំនេះ​។ ​លោក Hansi Flick ដែល​ធ្លាប់​ជា​ជំនួយការ​លោក Joachim Low ដែរ​នោះ បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ PSG ថា អនាគត​របស់​លោក​នៅ​ស្ថិត​ក្នុង​ការពិចារណា​នៅឡើយ​។

​​អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប Bayern Munich លោក Lothar Matthaus ក៏បាន​បង្ហើប​ដែរ​ថា សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ និង​លោក Hansi Flick ធ្លាប់​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ ខណៈ​គ្រូ​បង្វឹក​វ័យ ៥៦​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ចាត់ទុកជា​ជំរើស​ទី​១ ដែល​មក​ជំនួស​លោក Joachim Low​។ ​លោក Lothar Matthaus ដដែល​ក៏បាន​លើកឡើង​ដែរ​ថា អ្នកចាត់ការ Leipzig បច្ចុប្បន្ន​លោក Julian Nagelsmann ក៏បាន​ក្លាយ​ជា​ជំរើស​ទី​១ ដែរ ​ប្រសិន​លោក Hansi Flick ចាក​ចេញ​មែន​នោះ​៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        40
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        63
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm