រដ្ឋមន្រី្តក្រសួងសុខាភិបាល បិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រធ្វើរោគវិនិច្ឆ័យបានរហ័ស

2022/12/02 02:14:05 am        86

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ធ្វើរោគវិនិច្ឆ័យបានរហ័ស, ដោយមានការចូលរួមពីសំណាក់លោក Hong Jiaqing អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន China Meheco Group Co., Ltd. និងលោក Yang Haofang ប្រធានក្រុមហ៊ុន China Garea Pte. Ltd, នៅមន្ទីរពេទ្យបង្អែកកម្ពុជា-ចិន សែនសុខ រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

​ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំកំពូលប្រទេសយើងទាំងពីរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១១ និងកំពុងតែអនុវត្តផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» និងជាពិសេសក្នុងអំឡុងពេលដែលពិភពលោក ទាំងមូលរងនូវការរាលដាលដោយជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន ទាំងវិស័យរដ្ឋ ឯកជន និង សមាគមបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩។ ឧបករណ៍អមវេជ្ជសាស្ត្រដ៏ទំនើបទាំង៥គ្រឿងនេះ អាចជួយធ្វើរោគវិន្និច្ឆ័យបានរហ័ស តាមរយៈមុខងារ ទាំង៣របស់វា គឺ ១) តាមដានសញ្ញាជីវិត (Vital Signs) រួមទាំងការតាមដានចង្វាក់បេះដូងអេឡិចត្រូនិច (ECG)។ ២)ការធ្វើតេស្តឈាមខ្នាតតូច និងរហ័ស និង ៣) ម៉ាស៊ីនអេកូខ្នាតតូច។ លើសពីនេះទៀត ឧបករណ៍ អមវេជ្ជសាស្ត្រ នេះមានសមត្ថភាពអាចធ្វើរោគវិន្និច្ឆ័យ និងពន្យល់ពីវិធីព្យាបាលបានទៀតផង ប្រសិនបើ យើងអាចបញ្ចូលទិន្ន័យពេញលេញ។ លើសពីនេះ វាក៏អាចបញ្ជូនព័ត៌មាន ឬទិន្នន័យអ្នកជំងឺទៅឲ្យអ្នកឯកទេសតាមអនឡាញ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ ឬផ្តល់ប្រឹក្សាបន្ថែម (Telemedicine)។

ឯកឧត្តម រដ្ឋមន្រី្ត សង្ឃឹមជឿជាក់ថាមន្ទីរពេទ្យបង្អែកទាំង៥ ក្នុងរាជធានីភ្នំពេញ ដែលបានទទួល និងបានរៀនពីរបៀបប្រើប្រាស់ ថែទាំឧបករណ៍អមវេជ្ជសាស្ត្រឌីជីថលនេះ នឹងយកទៅប្រើប្រាស់ក្នុងស្មារតីក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកបង្កើនគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏សូមថ្លែងអំណរគុណក្រុមហ៊ុន MEHECO និងក្រុមហ៊ុន GAREA និងលើកទឹកចិត្តដល់ក្រុមហ៊ុន ទាំង២ បន្តសហការ ឧបត្ថម្ភគាំទ្រ និងវិនិយោគវិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមកោតសរសើរ និងថ្លែង​អំណរគុណដល់មន្ត្រីសុខាភិបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់​បម្រើសុខភាពជូន​ប្រជាពលរដ្ឋមិន​ខ្លាចនឿយហត់ ទោះក្នុងកាលៈទេសៈប្រទេសជាតិបានរងគ្រោះដោយការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ ជាពិសេសធានា​បានសេវាសុខភាព ជាសារវន្ត និងសូមឱ្យអស់លោក លោកស្រី បន្តប្រតិបត្តិនូវកាយវិកាដ៏ល្អប្រពៃនេះ ហើយត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនបំផុត ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm