ឯកឧត្តម ស៊ុយ សែម ប្រកាសផ្អាកផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មសំណង់ នៅទូទាំងប្រទេស

2022/12/02 07:38:17 pm        345

ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសថា ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ផ្អាកផ្ដល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្មរ៉ែថ្មសំណង់ ​នៅទូទាំងប្រទេស ខណៈអាជីវកម្មមួយនេះ ​កំពុងប្រឈមនឹងបញ្ហាទីផ្សារ ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្ត ​ពាក់ព័ន្ធនឹងការធ្វើ​ប្រតិបត្តិការរ៉ែថ្មសំណង់ ​និងការប្រកាសស្តីអំពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងរ៉ែ បានមានប្រសាសន៍ថា​ បច្ចុប្បន្ននេះ អាជីវកម្មថ្មសំណង់ កំពុងមានចំនួនលើសលុប ​ធ្វើឲ្យលើសតម្រូវការទីផ្សារ ដែលវាបានប៉ះពាល់ដល់អ្នកធ្វើ​អាជីវកម្ម​វិស័យនេះ ។

ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីសម្រួលដល់បញ្ហានេះ​ ក្រសួងរ៉ែ និងថាមពល សម្រេច​ផ្អាកការផ្ដល់អាជ្ញាប័ណ្ណការធ្វើអាជីវកម្មរ៉ែថ្មសំណង់បន្ថែមទៀតមួយរយៈសិន តែសម្រាប់លិខិត​បែបបទស្នើសុំដាក់ដល់ក្រសួងហើយនោះ​ ត្រូវអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណ ហើយលិខិត​មិនទាន់​ដល់ក្រសួង ត្រូវបានផ្អាក​ និងពេលមានតម្រូវការពេលណា នឹងប្រកាស​អនុញ្ញាត​ឡើងវិញ ។

ឯកឧត្តម ស៊ុយ សែម បន្ថែមថា ​នៅកម្ពុជាទោះបីជាសម្បូរទៅដោយភ្នំ ​ប៉ុន្តែមានតែខេត្តកំពង់ស្ពឺទេ ដែល​មានថ្មភ្នំល្អ អាចយកមកធ្វើសំណង់បាន ​ខណៈខេត្តផ្សេងៗទៀតមានតិចតួចប៉ុណ្ណោះ ហើយរាល់អាជីវកម្មរ៉ែថ្មសំណង់ទាំងអស់​ ត្រូវរៀបចំថ្មឲ្យមានគុណភាពល្អ ដើម្បីយកទៅ​ប្រើប្រាស់​ធ្វើសំណងផ្សេងៗបានយូរឆ្នាំ ព្រោះថា រាល់រ៉ែទាំងអស់ ដែលកាយយកមកហើយ មិនមានកកើតឡើងវិញនោះទេ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ បានប្រកាសទទួលស្គាល់សមាគមអ្នកផលិតថ្ម​សំណង់កម្ពុជា រួមទាំង​បានអំពាវនាវ ​ដល់អ្នកធ្វើអាជីវកម្មរ៉ែថ្មសំណង់ ចូលរួមក្នុងសមាគម​នេះទាំងអស់គ្នា​នៅ​ទូទាំង​ប្រទេស ហើយកុំមានការបង្កើតសមាគមនៅតែខេត្តនីមួយៗទៀត ។

លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង​ ប្រធានសមាគមអ្នក​ផលិតថ្មសំណង់កម្ពុជា បាន​លើកឡើងថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ​ជាពិសេសខេត្តជិតៗរាជធានីភ្នំពេញ បាន​ប្រឈមមុខនូវបញ្ហាធំៗមួយចំនួន ​ដែលតម្រូវឲ្យអ្នកផលិតថ្មសំណង់មួយចំនួន ខាតមិនអាច​ឈរជើង​ដល់ការផ្អាក ឬឈប់សកម្មភាពផលិត ​ព្រោះមានការប្រកួតប្រជែងតម្លៃទីផ្សារខ្លាំងពេក ។

លោក ឧកញ៉ា បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ​ទើបនាំឲ្យមានបង្កើតនូវសមាគមនេះឡើង ហើយសមាជិកសមាគមទាំងអស់ ​នឹងគោរពច្បាប់ ​បទដ្ឋានគតិយុត្ត​ ក្នុងការផលិត ឬយក​រ៉ែ​ថ្មសំណង់ ​និងសាចរណែនាំរបស់ក្រសួងរ៉ែ និងថាមពល ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm