ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ខណ្ឌ៧មករា ចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋនៅតំបន់បុរីកីឡា

2022/12/02 07:51:43 pm        455

ភ្នំពេញ៖ អាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក្រោយ​ទទួល​បានបទបញ្ជាពីថ្នាក់ដឹកនាំ​ បានចុះយុទ្ធនាការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់ពលរដ្ឋ​ដែលរស់​នៅក្នុងមូលដ្ឋានតាមខ្នងផ្ទះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០២ ខែធ្នូឆ្នាំ ២០២២ នេះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំ​ដោយលោកវរៈសេនីយ៍ទោ ក្រេត សិខរីន អធិការរងទទួលដឹកនាំពង្រីងប៉ុស្តិ៍រដ្ឋបាលវាលវង់ និង វរៈសេនីយ៍ត្រី អ៊ិន ភារម្យ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ចុះថតនឹងធ្វើអត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋដែលរស់នៅតំបន់បុរីកីឡា ដែលបងប្អូនពលរដ្ឋមួយចំនួន​អត្តសញ្ញាណប័ណ្ណហួស​សុពលភាព​និង​បងប្អូនមួយចំនួនមានកូនគ្រប់អាយុដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណ។

គួរបញ្ជាក់ផងដែរ ​កាលពីព្រឹកថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ ២០២២ ​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​បានបើកកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និង​ជំរុញ​បន្ថែមក្នុងការផ្សព្វផ្សាយ ​ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់​ប្រជាពលរដ្ឋទាំង ២ភេទ ​ដែលគ្រប់អាយុ ១៥ឆ្នាំ ​និងសម្រាប់ប្រជាពលរដ្ឋ ដែលមាន​អត្តសញ្ញាណ​ប័ណ្ណហួសសុពលភាព​ និងសល់សុពលភាពត្រឹម ​៩០ថ្ងៃហួសសុពលភាព។

ក្នុងកិច្ចប្រជុំ ​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ​បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរបាល​ខណ្ឌ​ទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង​ ១០៥ ​ត្រូវចាប់ផ្ដើមចុះរៀបចំ​និង​ចុះ​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ ​ដល់តាមភូមិ ​និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        25
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm