៤០​ប្រភេទ​កីឡា​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​ស៊ី​ហ្គេម ២០២១ ខណៈ​កម្ពុជា​បញ្ជូន​តែ ៣២​ប្រភេទ​កីឡា​

2021/04/27 09:59:58 am        251

ស៊ី​ហ្គេម៖ ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ប្រកាស​ជា​ផ្លូវការ​ថា ​ប្រទេស​ម្ចាស់ផ្ទះ​វៀត​ណាម​សម្រេច​ដាក់ ​៤០ប្រភេទ​កីឡា​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣១ ឆ្នាំ​២០២១ ដែល​នឹង​ដំណើរការ​ប្រកួត​ចាប់ពី​កំឡុង​ខែ​វិច្ឆិកា​តទៅ ខណៈ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក ៣២​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ទៅ​ចូលរួម​។​

​យោង​តាម​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​២០២៣ ដែល​មាន​ឈ្មោះ Cambodia SEA GAMES 2023 បាន​ឲ្យ​ដឹង​ថា​ កីឡា​ទាំង ​៤០​ប្រភេទ​នេះ​រួមមាន​កីឡាអត្តពលកម្ម, កាយសម្ព័ន្ធ, បាញ់​កាំភ្លើង, តេ​ក្វាន់​ដូ (WT), ទោចក្រយាន, បាញ់​ធ្នូ, គុន​ដាវ, យូ​ដូ, វូ​ស៊ូ, បញ្ច​សិលា, ចំបាប់, កា​រ៉ា​តេ, វូ​វី​ណា​ម, កីឡា​រាំ, គូ​រ៉ា​ស្ហ, ប្រដាល់​បុរាណ, ឃី​គ​បុក​ស៊ី​ង, ទ្រី​យ៉ា​ត្លុង, ជូ​ជី​តស៊ូ, ហែល​ទឹក, ហ្វី​ន​ស្វី​មីង, លើក​ទម្ងន់, រ៉ូ​វី​ង, កា​នូ​កា​យ៉ាក, បាល់ទាត់, បាល់ទះ, បាល់​គប់, បាល់បោះ, សីដក់, កាយ​វប្បកម្ម, ប៊ីយ៉ា, ប៉េតង់, អុក, វាយ​កូនឃ្លី​លើ​តុ, វាយ​សី, វាយ​កូន​បាល់, វាយកូនគោល, ប៊ូ​លីង និង​កីឡា​អេ​ឡិច​ត្រូ​និ​ច​។​ ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ​ណែនាំ​សហព័ន្ធ​ជាតិ គ្រូ​បង្វឹក​ទាំងអស់ដែល​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន ​ចូលរួម​ប្រកួតនៅ​ប្រទេស​វៀតណាម សូម​ពិនិត្យមើល​ប្រភេទ​កីឡា និង​វិញ្ញាសា​របស់​ខ្លួនដើម្បី​រៀបចំ​កីឡាករ កីឡា​ការិនី និង​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ក្នុង​ការហាត់​ហ្វឹកហ្វឺន​ឲ្យ​ស្រប​ទៅ​តាម​ប្រភេទ​កីឡា និង​វិញ្ញាសា​ដែល​បាន​កំណត់​។​

​សូម​រំលឹក​ថា ​ឆ្នាំ​២០១៩ ​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា​បា​ន​បញ្ជួន​កីឡា​ ៣៣​ប្រភេទ​ទៅ​ចូលរួម​ប្រកួត ​តែ​កាលនោះ​ហ្វីលីពីន​ដាក់​ ៥៦​ប្រភេទ​កីឡា ហើយ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប ៤៦​គ្រឿងក្នុង​នោះ​មាស ​៤​គ្រឿង, ប្រាក់ ​៦​គ្រឿង និង​សំរឹទ្ធ ​៣៦​គ្រឿង ហើយ​អ្វី​ដែល​កត់សម្គាល់​បំផុត ក្រុមបាល់ទាត់​កម្ពុជា​បាន​បង្កើត​ប្រវត្តិ​សាស្ត្រា និង​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍​នេះ​៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm