យុវជនប្តេជ្ញាថែរក្សា អភិរក្ស និងផ្សព្វផ្សាយល្បែងទាញព្រ័ត្រខ្មែរឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាយ

2022/12/02 09:13:34 pm        1.4 K

ភ្នំពេញ៖ ថ្ងៃខួប៧ឆ្នាំ នៃការដាក់​បញ្ចូល​ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិរបស់អង្គការ​យូណេស្កូ យុវជនខ្មែរជំនាន់ក្រោយ​ ប្តេជ្ញាថែរក្សា ​អភិរក្ស ​និង​ផ្សព្វផ្សាយ​ល្បែងមួយនេះឲ្យមានភាពល្បីល្បាយបន្ថែមទៀត។

យុវជនរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ខែធ្នូនេះ បានប្រាប់BTVឱ្យដឹងថា ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ពិតជា​មានក្តីរំភើបរីករាយ ​ក្នុងឱកាសខួប៧ឆ្នាំ នៃការដាក់​បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ​ហើយតាមការសង្កេត ការលេង​ល្បែងនេះ​ ភាគច្រើនលេងនៅក្នុងពិធីបុណ្យផ្សេងៗ ​ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានអំពាវនាវ​ដល់​សាធារណៈជន ​និងភាគីពាក់ព័ន្ធបន្តថែរក្សាល្បែងទាញ ដែលជា​មរតក​ដូន​តា​បន្សល់ទុក​ឲ្យអ្នក​ជំនាន់ក្រោយ។ ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ​សិល្បៈខ្មែរផងដែរ។

ពាក់ព័ន្ធនឹងល្បែងទាញព្រ័ត្រនេះដែរកន្លងទៅ ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងនឹង​រៀបចំ​ធ្វើជាម្ចាស់ផ្ទះការប្រកួតទាញព្រ័ត្រជាលក្ខណៈអន្តរជាតិ​ នៅក្នុងព្រឹត្តិការ​អង្គរសង្រ្គាន្ត ឆ្នាំ២០២៣ ​ស្ថិតនៅខេត្តសៀមរាប។

ល្បែងទាញព្រ័ត្រ ដែលជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទមានតាំង​ពីដូនតាមកហើយនោះ ត្រូវបាន​ចុះបញ្ចូល​ជាសម្បត្តិបេតិកភណ្ឌវប្បធមអរូបីនៃមនុស្សជាតិ ​នាកិច្ចប្រជុំលើកទី១០ នៃ​គណៈកម្មាធិការអន្តររដ្ឋាភិបាល​ថែរក្សាបេតិកភណ្ឌវប្បមធ៌ ​ប្រទេសណាមីប៊ី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ការចុះបញ្ជីល្បែងទាញព្រ័ត្រនេះ​ ធ្វើឡើងរួមគ្នាក្នុងប្រទេសចំនួន៤រួមមាន៖ប្រទេសកម្ពុជា​ ហ្វីលីពីន កូរ៉េខាងត្បូង ​និងប្រទេសវៀតណាម៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm