រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើប្រធានអង្គការ Gavi ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស

2022/12/02 09:28:10 pm        207

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាត​ជូនលោកស្រី Nadia Lasri, Senior Country Manager, Gavi-HSS and COVAX Facilitator ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ ​កោតសរសើរ និងថ្លែងអំណរគុណ​លោកសី ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការ Gavi និងសហការី និងអង្គការទាំងមូល ដែល​តែងតែផ្ដល់នូវការឧបត្ថម្ភ​គាំទ្រ​ទាំងថវិកា និងបច្ចេកទេសលើការងារវ៉ាក់សាំងមូលដ្ឋាន ជាពិសេស​ក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាល ​ជំងឺកូវីដ-១៩ ដែលបានសម្របសម្រួល​ឱ្យកម្ពុជា​បានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ រួមទាំងប្រព័ន្ធត្រជាក់ផងដែរ។

លោកស្រី Nadia Lasri ប្រធានអង្គការ Gavi បានសម្តែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយគតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ​ជំរុញឱ្យកម្ពុជាអាចបើក ​ដំណើរការឡើងវិញទាំង​សេដ្ឋកិច្ចនិងសង្គមតាំង​ពីខែវិច្ឆិកា​ ឆ្នាំ២០២១។

លោកស្រីប្រធានអង្គការ ក៏បានជម្រាបជូនថា​ ចាប់តាំងពីឆ្នាំ២០០០ ​រហូតមកបច្ចុប្បន្ន អង្គការ Gavi បានជួយគាំទ្រថវិកា​សម្រាប់ទិញវ៉ាក់សាំង សម្ភារៈបរិក្ខារ ប្រព័ន្ធត្រជាក់ ​និងសម្រាប់ប្រតិបត្តិការ សរុបជាង ​៩០លានដុល្លារអាមេរិក។ លើសពីនេះទៀត អង្គការ Gavi បាន ផ្តល់ជំនួយបច្ចេកទេស​លើការ​ពង្រឹងសមត្ថភាព​បុគ្គលិក​ផ្តល់ថ្នាំបង្ការ​ ពង្រឹងសម្ថភាពប្រព័ន្ធត្រជាក់ ​ទូទឹកកក បរិក្ខារ និងការគ្រប់គ្រងវ៉ាក់សាំង លើកកម្ពស់ការអប់រំសុខភាពសហគមន៍អំពីផល​ប្រយោជន៍​នៃការ​ចាក់វ៉ាក់សាំង ពង្រឹង សកម្មភាពតាមដានស្រាវជ្រាវជំងឺ១១មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ អង្គការ Gavi ក៏​បានប្តេជ្ញាបន្តកិច្ចសហ- ប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងបានស្នើសុំការ​គាំទ្របន្ថែម​ទៀតពីអង្គការ Gavi។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការ Gavi និង​ស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការ ​ជាមួយក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍ​ធនធានមនុស្ស។ ​កិច្ចជំនួបពិភាក្សាបានបញ្ចប់ ​ដោយលទ្ធផលគួរជាទីមោទនៈក្នុងស្មារតីសាមគ្គីភាព មិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង Gavi៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm