លិខិត​បង្កប់​គ្រឿងផ្ទុះ​ទី​៦​ ត្រូវបាន​រកឃើញ​នៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ

2022/12/02 09:29:42 pm        516

​អេស្ប៉ាញ៖ នគរបាល​និយាយថា ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ស្ទាក់​ចាប់បាន​កញ្ចប់​មួយ​គួរឱ្យ​សង្ស័យ ដែលមាន​រូបរាង​ដូច​ទៅនឹង​លិខិត​បង្កប់​គ្រឿងផ្ទុះ​ចំនួន ៥ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ​

​កញ្ចប់​នេះ​ត្រូវបាន​រកឃើញ​នៅ​ស្ថានទូត​អាមេរិក​ដោយ​មន្ត្រី​សន្តិសុខ ហើយ​ក្រោយមក​ត្រូវបាន​បំផ្ទុះ​ក្រោម​ការគ្រប់គ្រង​ដោយ​នគរបាល​។ ប្រទេស​អេស្បាញបាន​រឹតបន្តឹង​សន្តិសុខ​នៅ​ជុំវិញ​អគារ​សាធារណៈ បន្ទាប់ពី​កញ្ចប់​ទីមួយ​ត្រូវបាន​ផ្ញើរ​ទៅកាន់​នាយករដ្ឋមន្ត្រីលោក Pedro Sanchez កាលពី​ថ្ងៃទី24 ខែវិច្ឆិកា ហើយ​កាលពី​ថ្ងៃ​ពុធកញ្ចប់​ទី​ពីរបាន​ផ្ញើ​ទៅកាន់​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ផ្ទុះ​បណ្តាល​ឲ្យ​មន្ត្រី​សន្តិសុខ​ម្នាក់​រងរបួស​ស្រាល​។ ពេលនេះ​សន្តិសុខ​ត្រូវបាន​បង្កើន​នៅ​ជុំវិញ​ស្ថានទូត​។​ ​កាលពី​យប់​ថ្ងៃ​ពុធ ក្រុមហ៊ុន Instalaza ជា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅ​ទីក្រុង Zaragoza ភាគ​ឦសាន​ប្រទេស​អេ​ស្ប៉ា​ញដែល​បាន​បញ្ជូន​រ៉ុក្កែត C90 ជាង ១,០០០គ្រឿង​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន បានទទួល​កញ្ចប់​មាន​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ផ្សេងទៀត ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍មូលដ្ឋាន​ទ័ពអាកាស​ដែល​បំពាក់​ផ្កាយរណប​អឺរ៉ុប ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ និង​ស្ថានទូត​អាមេរិក​បានទទួល​កញ្ចប់​លិខិត​បង្កប់​គ្រឿងផ្ទុះ​ដូចគ្នានេះ​។

បន្ទាប់ពី​ទទួលបាន​កញ្ចប់​លិខិត​មាន​គ្រឿងផ្ទុះ​ចូលទៅ​ស្ថានទូត​អ៊ុយ​ក្រែ​ន​បាន​បំផ្ទុះ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​បញ្ជា​ឱ្យ​ស្ថានទូត​ទាំងអស់​របស់​ទីក្រុង Kyiv នៅ​បរទេស​ពង្រឹង​សន្តិសុខ​ជាបន្ទាន់​។​ ​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ប្រទេស​អេស្បាញលោក Serhii Pohoreltsev ទំនងជា​ដាក់​កំហុស​លើ​រុស្ស៊ី​។ លោក​បាន​និយាយ​ទៅកាន់​ស្ថានីយ​ទូរទស្សន៍​អេ​ស្ប៉ា​ញ TVE ថា យើង​ទទួលបាន​ការណែនាំ​ពី​ក្រសួង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​បានផ្តល់​ឱ្យនូវ​ស្ថានភាព​ត្រូវ​ត្រៀមលក្ខណៈ​សម្រាប់​ឧប្បត្តិហេតុ​ណាមួយ ជា​សកម្មភាព​របស់​រុស្ស៊ី​នៅ​ខាងក្រៅ​ប្រទេស​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm