អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​ប្រើប្រាស់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ស្អុយ ​ដើម្បី​រំខាន​ដល់​ការ​ការពារ​ដែនអាកាស​

2022/12/02 09:48:34 pm        645

​អ៊ុយ​ក្រែ​ន៖ យោធា​​អ៊ុយ​ក្រែ​ន​និយាយថា ខ្លួន​បាន​រកឃើញ​បំណែក​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ដោយ​រុស្ស៊ី​ ដែលមាន​ក្បាល​គ្រាប់​មិនអាច​ផ្ទុះ​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គោលបំណង​ជាក់ស្តែង​របស់​ពួកគេ​គឺ​ដើម្បី​ធ្វើ​ឲ្យ​រំខាន​ដល់​ការការពារ​ដែនអាកាស​។​

​លោក Mykola Danyliuk អ្នកតំណាង​អង្គភាព​ស្រាវជ្រាវ​របស់​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បំណែក​មី​ស៊ី​ល​ដែល​បាន​ធ្លា​ក់នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង Lviv និង Khmelnytskyi កាលពី​ថ្ងៃទី​31 ខែតុលា ត្រូវបាន​គេ​កំណត់ថា​ ជា​ផ្នែក​មី​ស៊ី​ល​តម្រង់​គោលដៅ Kh-55​។ មី​ស៊ី​ល Kh-55 ត្រូវបាន​ផលិតឡើង​ដោយ​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970 សម្រាប់​ប្រើប្រាស់​លើ​គោលដៅ​យុទ្ធសាស្ត្រ​។ វា​ត្រូវបាន​បម្រុង​ទុកជា​ចម្បង​ដើម្បី​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​។​ ​មន្ត្រី​រូបនេះ​បាន​និយាយថា ការសាកល្បង​លើ​បំណែក​ពុំបាន​បង្ហាញ​ពី​កម្រិត​ខុស​ប្រក្រតី​នៃ​វិទ្យុសកម្មនោះទេ​។ ក្រសួងការពារជាតិ​រុស្ស៊ីពុំបាន​ឆ្លើយតប​ភ្លាមៗ ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នោះទេ​។​

លោក Danyliuk និយាយថា មី​ស៊ី​ល​ត្រូវបាន​បំពាក់​ដោយ​ក្បាល​គ្រាប់​ដែល​មិន​ផ្ទុះ ដែល​ក្បាល​គ្រាប់​មួយ​ក្នុងចំណោម​នោះ​ត្រូវបាន​ដាក់តាំង​បង្ហាញ​ នៅលើ​វេទិកា​នៃ​មជ្ឈមណ្ឌល​សន្និសីទ​ក្នុង​ទីក្រុង Kyiv ជា​កន្លែង​ដែល​លោក​កំពុង​រៀបចំ​សន្និសីទ​សារព័ត៌មាន​។ ​លោក Danyliuk និយាយថា ​មី​ស៊ី​ល Kh-55 ពុំ​ត្រូវបាន​ប្រើប្រាស់​ដោយ​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​មុន​ថ្ងៃទី31 ខែតុលា​នោះទេ​។ ទោះបីជា​ដូច្នេះមី​ស៊ី​ល​នេះ​បានបង្ហាញ​ពី​កម្រិត​នៃ​គ្រោះថ្នាក់ ​ដោយសារតែ​ថាមពល​កម្លាំង​ចលនា និង​ឥន្ធនៈ​របស់​វា​។ នេះ​គឺជា​ភស្តុតាង​ដោយ​ការប៉ះពាល់​នៃ​មី​ស៊ី​ល Kh-55 ធ្លាក់ចូល​ទៅក្នុង​អគារ​លំនៅឋាន​មួយ ហើយ​ការប្រើប្រាស់​មី​ស៊ី​ល​ប្រភេទ​នេះគឺមាន​បំណង​ធ្វើ​ឲ្យ​រំខាន​ការយកចិត្តទុកដាក់ ​នៃ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm