កីឡាករ នួន បូរី៖ ពិតជា​ពិបាក​ដែល​ត្រូវ​មាន​របួស​ចំ​ពេល​ស្ថានភាព​មិនល្អ​ដែរ​

2021/04/27 09:59:58 am        149

​បាល់ទាត់៖ ខ្សែប្រយុទ្ធ នួន បូរី បាន​ធូរស្បើយ​ពី​បញ្ហា​របួស​ជង្គង់ និង​បាន​បង្ហាញ​ខ្លួន​សម្រាប់​ក្លិប​​នគរបាល​ជាតិ​ក្នុង​ការ​ប្រកួត Metfone Cambodian League តទល់​អង្គ​រថា​យ​ហ្គឺ​រ​នា​ពេល​ថ្មីៗ​នេះ​។​

​កីឡាករ​ធ្លាប់​ជាប់​ជម្រើស​ជាតិ​កម្ពុជា​បញ្ជាក់​ថា អាច​ចូល​លេង​បាន​ធម្មតា​វិញ ដោយ​បញ្ហា​របួស​ជង្គង់​ដែល​កើតឡើង​អំឡុង​ហ្វឹកហាត់​កាល​ ៣​ខែ​មុន បាន​ល្អ​ប្រសើរ​ចន្លោះ​ ៨០ ​ទៅ​ ៩០​% តែ​នៅ​មាន​អារម្មណ៍​ស្រៀវ​ខ្លះ​។ គេ​ថា នេះ​មិន​មែន​ជា​របួស​ដែល​ពិបាក​ខ្លាំង​បំផុត​សម្រាប់​គេ​ទេ តែ​អ្វី​ដែល​គេ​មិន​សប្បាយចិត្ត​នោះ​ គឺ​ក្លិប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ ក្រោយ​ចាញ់​ទាំង ​៣​ប្រកួត​ដំបូង​នៅ MCL ២០២១​។​ ​កីឡាករ​រូប​នេះ​បញ្ជាក់​ថា ​បួស​នេះ​មិន​មែន​ជា​របួស​យ៉ាប់​ជាងគេ​ទេ តែ​វា​ចំ​ពេល​ក្លិប​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់​ដែរ យើង​ត្រូវ​ចំណាយ​ពេល​ព្យា​បាល​វា​ទើបតែ​បាន ​៣​ខែ​ហ្នឹង​។ យើង​ត្រូវ​ព្យាយាម​ហ្វឹកហាត់​បន្ថែម ​ដើម្បី​ជួយ​ក្រុម​ធ្វើ​ម៉េច​កុំ​ឲ្យ​ជួប​ស្ថានភាព​បែប​ហ្នឹង​ទៀត​។ បើ​យើង​ប្រឹង​ហាត់​ខ្លាំង​មួយ​ខែ​ទៀត​អាច​ជា​ ១០០%​។​”

​នួន បូរី មិន​មែន​ជា​កីឡាករ​ស្នូល​ម្នាក់​ទេ ​របស់​នគរបាល​ជាតិ​ដែល​មាន​បញ្ហា​របួស​។ ក្នុង​នោះ​ក៏​មាន​ខ្សែបម្រើ ស៊ុន វណ្ណ​ដេ​ត ត្រូវ​សម្រាក​ដោយសារ​របួស​សរសៃ​ពួរ​ជង្គង់​។ ចំណែក ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Shane Booysen ក៏​ត្រូវ​សម្រាក​ ដើម្បី​ឲ្យ​បញ្ហា​សុខភាព​របស់​គេ​កាន់​តែ​ប្រសើរ​។​ ​ទន្ទឹម​នឹង​នេះ​ដូច​បាន​ជម្រាប​ជូន គឺ​ក្រុម​របស់​គ្រូ​បង្គោល អ៊ុង កន​យ៉ា​និ​ត កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិនល្អ ដោយ​ពុំ​ទាន់​មាន​ពិន្ទុ​ឡើយ​។ ៣​ប្រកួត​ដំបូង​នៅ MCL រដូវ​កាល​នេះ ពួកគេ​បើកឆាក​ចាញ់​អគ្គិសនី​កម្ពុជា ២​ទល់នឹង​៣, ចាញ់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ ៣​ទល់នឹង​២ និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​ ០​ទល់នឹង​១៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm