លោកជំទាវ ម៉ែន សំអន៖ ៤៤ឆ្នាំរណសិរ្សសាមគ្គីសង្គ្រោះជាតិ ជាការចងចាំជាប្រវត្តិសាស្រ្ត

2022/12/02 11:44:49 pm        733

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងថា ៤៤ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិ ជាការចងចាំជាប្រវត្តិសាស្រ្ត នៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិ កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុម​ប្រឹក្សា​ជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សា​ជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ​មានប្រសាសន៍ថា​ អង្គមិទ្ទិញខួបលើកទី៤៤នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ជាតិ​មួយដ៏មានសារៈសំខាន់ បំផុតចំពោះបុព្វហេតុនៃការរស់រានមាន​ជីវិតឡើងវិញ​របស់មាតុភូមិ ​និងប្រជាជនកម្ពុជា​ ដោយសារ រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជបឱ្យចាកផុត​ពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ​ប៉ុន្តែ រណសិរ្ស ២ធ្នូ នៅបានជួយស្តារ កសាង ​និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែ​មុខមាត់ថ្មីជាបន្តបន្ទាប់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ថ្លែងថា អស់រយៈពេល ៤៤ឆ្នាំ កន្លងផុតទៅ ប្រជាពលរដ្ឋទាំងអស់គា្ន​នៅតែចងចាំជានិច្ចនូវ ​អតីតកាលដ៏ងងឹតសូន្យសុងដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់​ខ្លោចផ្សារ និរាសព្រាត់ប្រាស់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្រោមរបបកម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បានឡើយ ​ដោយសារតែអង្គកា​រ របស់ប៉ុលពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផល​នៃការ​តស៊ូរបស់ប្រជាជនកម្ពុជា​ ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវ​តម្លៃរបស់​មនុស្ស ក៏ដូចជារចនាសម្ព័ន្ធនៃសង្គមជាតិទាំងមូល។

លោកជំទាវកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា រយៈពេល៤៤​ ឆ្នាំបានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនេះនៅតែស្ថិតក្នុងដួងចិត្ត និងការចងចាំនៃប្រជាពលរដ្ឋខ្មែរ​គ្រប់ៗរូប និងផ្អែកលើមូលដ្ឋាននេះហើយ​ ដែលធ្វើឲ្យប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់ថា រណសិរ្ស ២ធ្នូ គឺជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm