អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តល់មតិយោបល់ និងបទពិសោធន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត

2022/12/03 12:20:18 am        152

ភ្នំពេញ ៖ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ផ្តល់មតិយោបល់ បទពិសោធន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានលើកឡើងពីប្រធានបទ ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍ អាស៊ាន។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានីនៃបណ្ដាប្រទេសដែល​ជាម្ចាស់ផ្ទះអាស៊ាន​តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ហៅកាត់ថា MGMAC ។ កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចម្ងាយ ដោយសារ​មូលហេតុនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានប្តូរវេន​របស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំ កិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២នេះ ។

ឯកឧត្តម ឃួង ស្រេង បន្តថា បញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ បានរំលឹកដល់មេដឹក​នាំទីក្រុងឱ្យយកចិត្តទុក​ដាក់បន្ថែម​ទៀតទៅលើការត្រៀមខ្លួនរបស់ទីក្រុងឱ្យបានប្រសើរជាងមុន សម្រាប់ការលេចចេញជាយថាហេតុណាមួយ និងសម្រាប់ផែនការ​ស្ដារឡើងវិញប្រកបដោយចីរភាព និងមានភាពធន់។ នៅក្នុងបរិបទនេះ ការរីកចម្រើន​ផ្នែកបច្ចេកវិទ្យានាំមុខដោយ​ឌីជីថលនីយកម្មនឹង​ត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមផង និងជាឱកាសផង សម្រាប់ទីក្រុងនីមួយៗ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់នៅក្នុងអង្គប្រជុំនេះថែមទៀតថា ការបង្កើតទីក្រុងភ្នំពេញដំបូងគឺ​សម្រាប់ដាក់មនុស្សតែ៣០​ម៉ឺននាក់ប៉ុណ្ណោះ ហើយកាលពីជាង៤០ឆ្នាំមុន ទីក្រុងដ៏កំសត់មួយនេះបានក្លាយជាទីក្រុងខ្មោច មិនមានអ្វីទាំងអស់ ។ តែក្រោយពីសម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិមួយនេះឱ្យរួចផុតពីសង្គ្រាម សម្តេចតេជោ បានអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឱ្យរាជធានីភ្នំពេញមានប្រជាពលរដ្ឋមករស់នៅប្រមាណ៣លាននាក់។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា នេះជាបទពិសោធន៍ដ៏ធំមួយដែលកម្ពុជាបានចែករំលែកជូនអង្គប្រជុំ នោះគឺ សន្តិភាព។ សន្តិភាព មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានទេ។ មានសន្តិភាព ទើបយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង និងប្រទេសឱ្យរីកចំរើនរុងរឿង។

ក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានី និងរដ្ឋធានី ឬតំណាងមកពីរាជធានីនីមួយៗ ដូចជា ប្រទេសព្រុយណេ ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន សិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ក្នុងការរៀបចំផែនការទីក្រុងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ទីក្រុង ការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយចីរភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ការរៀបចំទីក្រុងបៃតង ការកាត់បន្ថយហានិភ័យអាកាសធាតុ បច្ចេកវិទ្យា និងសុវត្ថិភាពសាធារណៈ បច្ចេកវិទ្យាសម្រាប់ទីក្រុងប្រកបដោយចីរភាព មានភាពធន់ ទេសចរណ៍ និងវប្បធម៌ឆ្ពោះទៅសហគមន៍ប្រកបដោយចីរភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm