តំណាងអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ពិភាក្សាជាក្រុមផ្តោតលើការបន្ស៊ីរវាងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព

2022/12/03 12:38:32 am        50


​ភ្នំពេញ ៖ តំណាងអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ពិភាក្សាជាក្រុមផ្តោតលើការបន្ស៊ីរវាងផែនការ​អភិវឌ្ឍន៍ប្រកបដោយចីរភាព​នៅក្នុងទីក្រុង និងរដ្ឋបាលមូលដ្ឋានអាស៊ាន។

ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋានជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សា នៃវេទិកាអភិបាលក្រុង​អាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ គឺស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបន្ស៊ីគ្នារវាងផែនការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពក្នុង​ទីក្រុងនៅ​កម្រិតនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន។

កិច្ចពិភាក្សានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេតព្រះស៊ីហនុ និងលោកស្រី Madelaine Alfelor Gazman អតីតអភិបាលខេត្តអ៊ីរីហ្គា នៃប្រទេសហ្វីលីពីន និងជាទូតឆន្ទៈនៃសមាគមន៍ UCLG ASPAC ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សានេះ លោក ឡុង ឌីម៉ង់ បានលើកឡើងអំពីសក្តានុពលដែលខេត្តព្រះសីហនុមានស្រាប់ ហើយខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការយកចិត្តទុកដាក់ច្រើនដូចបណ្តា រាជធានី ខេត្តដទៃទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះរដ្ឋបាលខេត្តព្រះសីហនុ​បានពង្រីកមុខមាត់​ខ្លួនឯងឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ឱកាសលើវិនិយោគិនបរទេសមកបណ្តាក់ទុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ​ក្រោយវិបត្តិវីរុសឆ្លងសកលកូវីដ១៩ ដែលបានពន្យារពេលនៃវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។

លោកបានឱ្យដឹងថា កិច្ចពិភាក្សាមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកការបន្ស៊ីគ្នាង​រវាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍ​ទីក្រុងនីមួយៗ រួមទំាងបញ្ហាប្រឈមដែលបានកើតឡើង ហើយធ្វើការប្រៀបធៀបទៅនឹងអ្វីដែលបានដាក់​ចេញដោយអង្គការសហ​ប្រជាជាតិ ដែលឆ្លើយតបទៅនឹងកម្រិតណាមួយ ដើម្បីដោះស្រាយឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ លោកបានបន្ថែមថា ការអនុវត្តផែនការអភិវឌ្ឍប្របដោយចីរភាពរបស់អង្គការសហប្រជាជាតិនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឆ្លើយបតឱ្យចំគោលដៅដែលបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាក់ស្តែង។

លោក ឡុង ឌីម៉ង់ បន្តថាចំពោះមតិយោបល់ និងបទពិសោធន៍ដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះ និងត្រូវយកទៅបញ្ជូល​ក្នុងសេចក្តីថ្លែងការរួម នៅក្នុងវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានរៀបចំឱ្យមានក្រុមពិភាក្សា ចំនួន៥ក្រុម ដែលកិច្ចពិភាក្សាទី១ ផ្តោតលើការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍទីក្រុង។ កិច្ចពិភាក្សាទី២ ការអនុវត្តគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន។ កិច្ចពិភាក្សាទី៣ អភិបាលកិច្ចឌីជីថល។ កិច្ចពិភាក្សាទី៤ នគរូបនីយកម្មអាស៊ាន​ប្រកបដោយចីរភាព និងកិច្ចពិភាក្សាទី៥ ភាពធន និង អាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​នៅក្នុងតំបន់អាស៊ាន៕ អត្ថបទ ៖​ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm