អង្គការ HelpMeSee មានទីស្នាក់ការទីក្រុង New York មានបំណងនាំយកនូវបច្ចេកវិទ្យា ដើម្បីជួយបណ្តុះបណ្តាលវេជ្ជបណ្ឌិតនៅកម្ពុជា ក្នុងការវះកាត់ភ្នែកឡើងបាយ

2022/12/03 12:43:45 am        60

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Jean Mari Andre តំណាងអង្គការ HelpMeSee មានទីស្នាក់ការទីក្រុង New York សហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

​ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត Jean Mari Andre បានគោរពជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីថា អង្គការ HelpMeSee គឺជាអង្គការដែលមិនរកប្រាក់ចំណេញ (non-profit organization) ដែលមានទីស្នាក់ការទីក្រុង New York សហរដ្ឋអាមេរិក។ អង្គការនេះ មានចក្ខុវិស័យក្នុងការជួយលុបបំបាត់ភាពពិការភ្នែក ដែលបង្កដោយជំងឺភ្នែកឡើងបាយ តាមរយៈការបណ្តុះបណ្តាលវជ្ជបណ្ឌិតឯកទេសចក្ខុរោគអំពីរបៀបវះកាត់ Manual Small Incision Cataract Surgery (MSICS)។ ស្ថាបនិក នៃអង្គការនេះ គឺលោក Albert L Ueltschi ដែលជាស្ថាបនិក នៃក្រុមហ៊ុន FlightSafety Interational ផងដែរ បាននាំមកនូវបទពិសោធន៍នៃការបណ្ដុះបណ្តាលអ្នកបើកបរយន្តហោះ ដោយប្រើបច្ចេកវិទ្យា បង្ហាញត្រាប់ (simulation-based aviation) ដើម្បីបង្កើតឡើងនូវម៉ាស៊ីនសម្រាប់បណ្តុះបណ្តាលបង្ហាញត្រាប់សម្រាប់ វះកាត់ភ្នែក (simulation-based Eye Surgery Simulator)។ ពេលនេះ លោកវេជ្ជបណ្ឌិត មានបំណងនាំយកនូវបច្ចេក វិទ្យានេះមកដល់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាលវេជ្ជបណ្ឌិតនៅកម្ពុជា ក្នុងការវះកាត់ភ្នែកឡើងបាយ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Jean Mari Andre ដែលបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងថា ការបណ្តុះបណ្តាលបង្ហាញត្រាប់ តាមរយៈម៉ាស៊ីន simulation-based Eye Surgery Simulator នេះពិតជានឹងជួយលើកកម្ពស់សមត្ថភាពរបស់និសិ្សត និងគ្រូពេទ្យរបស់យើងឲ្យកាន់តែមានភាពស្ទាត់ជំនាញ មុននឹងធ្វើការវះកាត់លើអ្នកជំងឺជាក់ស្តែង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រី្ត ក៏បានណែនាំឲ្យអង្គការ HelpMeSee សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំការបណ្ដុះបណ្តាលនិសិ្សត និងលោក លោកស្រី វេជ្ជបណ្ឌិតឯកទេសចក្ខុរោគឲ្យបានច្រើន នាពេលអនាគតខាងមុខ។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត Jean Mari Andre បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រ គម្រោងនេះ លោកសន្យានឹងខិតខំរៀបចំស្នើសុំទៅស្នាក់ការកណ្តាលរបស់អង្គការ HelpMeSee នៅទីក្រុង New York សហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងនេះ នៅព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm