អភិបាលរាជធានី និងអភិបាលក្រុងបាងកក ឯកភាព បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួម អោយទីក្រុងទាំង២កាន់តែរីកចំរើន

2022/12/03 02:23:59 am        87

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុមការងារ​បច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នាឱ្យទីក្រុងទាំង២មានការអភិវឌ្ឌរីក ចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែល្អប្រសើរថែមទៀត។

 ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាលរាជ​ធានីភ្នំពេញ និងលោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាចថ្ងៃទី០២ខែធ្នូឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMFបានបញ្ចប់។

ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែន បានបង្កើតឲ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញនិងទីក្រុងបាងកក ហើយក៏នៅបាន​បង្កើតឱ្យមានកិច្ចប្រជុំទីក្រុងអាស៊ាននេះថែមទៀត ។ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើ ការរួមគ្នាជាមួយទីក្រុងបាងកក។

បន្ថែមពីលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅតាមជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួម កិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឲ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឲ្យផល​ប្រយោជន៍បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។ ឯកឧត្តមបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងគោលបំណងបម្រើឲ្យបងប្អូនប្រជាពលរដ្ឋដែល​បាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។

លោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅក្នុងឱកាសនោះ​ ក៏បានសម្ដែងនូវការកោត​សរសើរផងដែរ ​ចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរផងដែរ។ លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឲ្យបាន​ល្អ ដោយយើង និងបង្កើតជាក្រុមការងារ​មួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឲ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះហើរ ត្រង់ពីភ្នំពេញទៅទីក្រុងបាងកកជាដើម។

ក្នុងឱកាសនោះដែរ លោក ឆាត់ឆាត សិទ្ធីផាន់ បានបានអញ្ជើញ ឯកឧត្តម ឃួង ស្រេង ទៅទស្សនកិច្ចនៅ​ទីក្រុងបាងកក ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផលប្រយោជន៍នៃទីក្រុងទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។ពាក់ព័ន្ធនឹង​ការអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានឯកភាព​ជាមួយ​នឹងអភិបាលទីក្រុងបាងកក ដែលគ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងអង្គរ​ នាពេលសមស្របមួយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        46
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm