បណ្តាទីក្រុងនៅអាស៊ានបេ្តជ្ញារួមគ្នាកសាងទីក្រុងឱ្យមានភាពធន់ និងឆ្លាតវៃ

2022/12/03 06:13:06 pm        36

ភ្នំពេញ ៖ ក្នុងកម្មវិធីស្តីពីលទ្ធផលពិភាក្សាតុមូលនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ តំណាងទីក្រុងនៃតំបន់អាស៊ានទាំងអស់ បានចុះហត្ថលេខាលើសេចក្ដីប្រកាសភ្នំពេញឆ្នាំ២០២២ ដោយបានលើកឡើងពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈម ដែលទីក្រុងនៅតំបន់អាស៊ានជួបប្រទះនៅក្នុងពេលនេះ ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងភាពមិនច្បាស់លាស់ផ្សេងៗ ជាពិសេសលើកឡើងពីការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍទីក្រុងឱ្យមានភាពធន់ និរន្តរភាព និងគួរឱ្យចង់រស់នៅ ។

លោក នួន ផារ័ត្ន បានបន្តថា បន្ថែមពីលើបញ្ហាប្រឈម ក៏ដូចជាភាពមិនច្បាស់លាស់ដែលបានលើកឡើងនោះ បណ្តាទីក្រុងក៏បានទទួលស្គាល់ផងដែរថា ទីក្រុងនៃតំបន់អាស៊ានមានបញ្ហាប្រឈមជាច្រើនដែលកំពុងតែកើតឡើង ដែលកើតចេញពីបញ្ហាប្រឈមការអភិវឌ្ឍទីក្រុង ដូចជា ការស្ទះចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ ការបំពុល ទឹកកខ្វក់ ខ្វះខាតនូវតម្រូវការដែលមានតម្លៃសមរម្យ ទឹកស្អាត បញ្ហាសេវាសំខាន់ៗ និងខ្វះខាតទីធ្លាសួនបៃតង ដែលនេះជាអ្វីដែលបានពិភាក្សា និងលើកឡើងពីបណ្ដារាជធានីនៅក្នុងតំបន់អាស៊ាន ។

លោក នួន ផារ័ត្ន បានបន្តទៀតថា ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ គឺបណ្តាទីក្រុងបានឯកភាពយោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញនឹងស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ឱ្យទីក្រុងនៃបណ្តាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងគ្នានិងគ្នា។ ក្នុងនោះ កិច្ចប្រជុំនេះ ទីក្រុងវៀងចន្ទន៍ ហាណូយ ទីក្រុងភ្នំពេញ ដូចជាបណ្ដារាជធានីដទៃទៀត ក៏បានចែករំលែកអំពីទម្លាប់អភិវឌ្ឍទីក្រុងល្អ ជាមួយនឹងការរៀបចំទីក្រុងផ្ដោតទៅលើប្រជាពលរដ្ឋ ដោយមិនសូវផ្ដោតលើបច្ចេកវិទ្យានោះទេ ។ ចំពោះទីក្រុងសាំងហ្គាពួរ បានចែករំលែកពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុង ដើម្បីធ្វើយ៉ាងណាឱ្យធានាសន្តិសុខល្អប្រសើរ ជូនប្រជាពលរដ្ឋដែលរស់នៅលើអគារខ្ពស់ៗឱ្យរស់នៅប្រកបដោយសុខដុមនីយកម្ម ។ ទីក្រុងហាណូយក៏បានបង្ហាញពីបទពិសោធន៍ និងការធ្វើនគរូបនីយកម្មទីក្រុងរបស់គេ ដោយចង់អភិវឌ្ឍទៅជាប្រទេសដែលមានការប្រកួតប្រជែងខ្ពស់ ហើយផ្ដោតទៅលើ ភូមិសាស្ត្រក្នុងតំបន់ហាណូយផងដែរ ។ ក្នុងនោះ ដែរភ្នំពេញក៏បានបង្ហាញពីការរៀបចំរបស់ខ្លួននូវការកំណត់តំបន់នៅក្នុងទីក្រុង។

សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីនៃបណ្ដាប្រទេសអាស៊ាន គឺដើម្បីចែករំលែកនូវបទពិសោធន៍ ការសិក្សាចំណុចល្អ និងសម្រេចបាននូវសមិទ្ធផលនៃទីក្រុងផ្សេងៗនៅបណ្ដាប្រទេសអាស៊ាន ក្នុងនោះ ក៏បានចែករំលែកផងដែរនូវបញ្ហាប្រឈម និងដំណោះស្រាយដែលមានភាពច្នៃប្រឌិត ហើយម្យ៉ាងវិញទៀត បណ្ដាទីក្រុងនីមួយៗបានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទីក្រុងឱ្យមានភាពរឹងមាំជាងមុន ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm