កម្ពុជា-ប្រេស៊ីល កំពុងពិភាក្សាបើកស្ថានទូតរៀងៗខ្លួន រួមទាំងពង្រីកទំហំពាណិជ្ជកម្ម

2022/12/03 06:22:09 pm        41

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសប្រេស៊ីល បានជួបពិភាក្សាគ្នា ដើម្បីបើកស្ថានទូតរៀងៗខ្លួន ក្នុងទីក្រុងប្រេស៊ីលៀ និងនៅទីក្រុងភ្នំពេញ រួមទាំង ពង្រីកទំហំពាណិជ្ជកម្មជាមួយគ្នា ខណៈវិស័យមួយនេះ រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលទស្សនកិច្ចរបស់ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើជាសហប្រធានជាមួយ ឯកឧត្តម Carlos Alberto Franco França រដ្ឋមន្ត្រី ការបរទេសប្រេស៊ីល ក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-ប្រេស៊ីល លើកទី១ ភាគីទាំងពីរ បានពិភាក្សាលើវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានទំនាក់ទំនងការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ កីឡា ទេសចរណ៍ កសិកម្ម ការជួញដូរមនុស្ស ការដោះមីន និងបេសសកកម្មថែរក្សាសន្តិភាព ។

ភាគីទាំងពីរ បង្ហាញទស្សនៈសុទិដ្ឋិនិយមថា កម្ពុជា-ប្រេស៊ីល នៅមានវិស័យសក្តានុពលជាច្រើនទៀតដើម្បីស្វែងយល់ពីគ្នា និងទាញយកផលប្រយោជន៍ ក្នុងពេលដែលកំពុងបន្តកសាងទំនាក់ទំនងការទូតឱ្យកាន់តែរឹងមាំ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលអាចសម្រេចបាន ហើយភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូយោបល់លើកិច្ចសហការ ក្នុងការបើកស្ថានទូតរៀងៗខ្លួន ទាំងនៅទីក្រុងប្រេស៊ីលៀ និងនៅភ្នំពេញ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខ ។

ដោយសារទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ជាមួយគ្នានេះឯកឧត្តម អ៊ុច បូររិទ្ធ បានស្នើឱ្យមានវេទិកាធុរកិច្ច រៀបចំឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅទីក្រុងភ្នំពេញ ដើម្បីពង្រីកសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ ។

អំពីការដោះមីន និងបេសកកម្មថែរក្សាសន្តិភាព ឯកឧត្តម បានលើកទឹកចិត្តភាគីប្រេស៊ីលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងផ្ដល់ការហ្វឹកហ្វឺន តាមរយៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។

ក្នុងជំនួបនោះភាគីប្រេស៊ីល បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៥កន្លែង ដល់សិស្សនិស្សិតកម្ពុជា ក្នុងមួយឆ្នាំៗ ចំពោះវិស័យកសិកម្ម ខណៈប្រទេសទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម តាមរយៈការចែករំលែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការផ្លាស់ប្តូរទស្សនកិច្ច របស់មន្ត្រីជំនាញទៅវិញទៅមក ។

ជាមួយគ្នានេះ ឯកឧត្តម Carlos França បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ នៅក្នុងពេលដែលមានបញ្ហាប្រឈម ផ្នែកភូមិសាស្ត្រនយោបាយដ៏លំបាក និងបានវាយតម្លៃខ្ពស់ លើការគាំទ្ររបស់កម្ពុជាចំពោះប្រេស៊ីល ក្នុងភាពជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        45
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm