សមាជិក ស​.​ស​.​យ​.​ក រាប់ពាន់នាក់​ចូលរួម​ប្រារព្ធ​ពិធី​រម្លឹក​ដឹងគុណ​ដល់​រៀមច្បង​ដែល​បាន​ពលី​ដើម្បី​ជាតិ

2022/12/04 05:11:19 pm        637

ភ្នំពេញ៖ ​សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ២៥រាជធានី​-​ខេត្តនៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ បាន​ជួបជុំ​ប្រមូល​ផ្ដុំគ្នារៀបចំ​ពិធី​អបអរសាទរ​គម្រប់​ខួប ៤៤​ឆ្នាំរបស់ខ្លួននៅ​ទីតាំង​វិមាន​ឈ្នះ​ឈ្នះ​។ ការជួបជុំ​នេះជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ ដោយមាន​ថ្នាក់ដឹកនាំ និង​សមាជិក ស​.​ស​.​យ​.​ក​. រាប់ពាន់នាក់​ចូល​រួម​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាហៅ​កាត់ ស​.​ស​.​យ​.​ក​. បានរៀបចំ​កម្មវិធី​អបអរសាទរ​គម្រប់​ខួប ៤៤​ឆ្នាំ​របស់ខ្លួនក្នុង​គោលបំណង​រំលឹក​ដល់​គុណ និង​ស្មារតី​ពលី​កម្ម​របស់​យុវជន​ជា​រៀមច្បង ដែលជា​ស្ថាប​និក​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​ការរៀនសូត្រ​ពី​គំរូ​វីរ​ភាពនៃ​ការដឹកនាំ​ចលនា​យុវជន​ក្នុង​ «​ស្មារតី​២​ធ្នូ​ស្ថិតស្ថេរ​ជា​អមតៈ​» រហូតដល់​ដំណាក់កាល​បន្តវេន​ប្រែ​ក្លាយ​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​ការចូលរួម​របស់​យុវជន​ដើម្បី​សម្រេចបាន​សមិទ្ធផល​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាក៏បាន​លើកឡើង​ដែរ​ថា ស​.​ស​.​យ​.​ក​. កន្លងមក​បាន​បំពេញការងារ​ជាច្រើន ទាំង​ក្នុង​វិស័យ​អប់រំ ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ វិស័យ​វប្បធម៌ សកម្មភាព​សប្បុរសធម៌ ការងារ​សង្គម ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ និង​កិច្ចការ​ជាច្រើន​ផ្សេងទៀត​។ ក្រៅពី​សកម្មភាព​ទាំងអស់នេះ ស​.​ស​.​យ​.​ក​. ប្ដេជ្ញា​ការពារ​ទឹកដី បន្ត​ថែរក្សា​សុខ​សន្តិភាព បន្ត​ជំរុញ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​។ ឯកឧត្ដម​ក៏បាន​រម្លឹក​ផងដែរ​ថា យុវជន​គ្រប់រូប​មិន​ត្រូវ​ភ្លេច​អតីតកាល​នោះទេ​។ អតីតកាល​ជា​មេរៀន ជា​កម្លាំង​ដែល​យុវជន​ត្រូវ​ប្រឹងប្រែងដើម្បី​អនាគត​។ កម្ពុជា​គឺ​ត្រូវការ​គ្រប់គ្នា​ទាំងអស់​។​

​សមាជិក ស​.​ស​.​យ​.​ក ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះក៏​បង្ហាញ​ភាព​រីករាយ និង​មើលឃើញ​ពីសាមគ្គីភាព​របស់​យុវជន​ផងដែរ​។ ពួកគាត់​លើកឡើងថា សាមគ្គី​ភាពជា​គ្រឹះ​សំខាន់​ក្នុងការ​សម្រេច​ការងារ​គ្រប់យ៉ាង​។​ ​កម្មវិធី​រម្លឹក​ដឹងគុណ និង​អបអរសាទរ​គម្រប់​ខួប ៤៤​ឆ្នាំនៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ ក៏មាន​ការតាំង​បង្ហាញ​នូវ​ពិព័រណ៍​សមិទ្ធផល​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​-​ខេត្ត ការ​ទស្សនា សា​រម​នី្ទ​រវិ​មាន​ឈ្នះ ឈ្នះ រួមជាមួយ​នឹង​ស្តង់​ម្ហូបអាហារ​ដែល​រៀបចំ​ពេញ​មួយ​រសៀល ព្រមទាំង​ការ​ប្រគំ​តន្ត្រីដោយមាន​ការចូលរួម​ពី​សិល្បករ​ល្បីៗ​ប្រចាំ​កម្ពុជា​ថែម​ទៀតផង៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm