ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ស្នើ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

2022/12/04 06:03:03 pm        682

ត្បូងឃ្មុំ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក ទទួលបន្ទុក​លើ​ការងារ​យុវជន​ឲ្យ​បន្ត​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ថ្នាក់មូលដ្ឋានឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋា​ន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក ទទួលបន្ទុក​លើ​ការងារ​យុវជន​នា​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២​។ ក្នុង​ពិធី​នេះដែរ ឯកឧត្តម​បណ្ឌិត​ក៏បាន​ស្នើ​ដល់​ក្រុម​សមាសភាព​ថ្មី ​ត្រូវ​បន្ត​ចូលរួមចំណែក​បំពេញភារកិច្ច​ស្របតាម​គោលការណ៍​ចាត់តាំង ​របស់​គណបក្ស​ប្រជាជន​កម្ពុជាឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ​ជា​ពិ​សេស​ក្នុងការ​ត្រៀមលក្ខណៈ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។

​ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា កម្លាំង​ពិត​នៃ​ជ័យជម្នះ និង​ភាពរឹងមាំ​របស់​ថ្នាក់កណ្តាល ដើម្បី​ថ្នាក់កណ្តាល​អាចមាន​លទ្ធភាព​ដាក់ចេញ​ នូវ​គោលនយោបាយ​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ថ្នាក់មូលដ្ឋាន​វិញ ហើយ​ការពង្រឹង​ការងារ​យុវជន​នៅ​ថ្នាក់មូលដ្ឋាន​រឹត​តែមាន​សារៈសំខាន់ ខណៈដែល​សន្ទុះ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​កំពុងមាន​កំណើន​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​នៅ​ទូទាំងប្រទេស​។

ក្នុង​ន័យ​នេះ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជោគជ័យ​លើសលប់​ នៅក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ ក៏​យើងទាំងអស់គ្នា​ជា​សមាជិក​គណ​បក្សចាំបាច់​ត្រូវខិតខំ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ទាំង​លើ​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​, ការងារ​កសាង​សមាជិក និង​ការងារ​ឃោសនា​-​អប់រំ ក៏ដូចជា​កិច្ចការ​សង្គម និង​មនុស្សធម៌​ផ្សេងៗ ដើម្បី​ថែរក្សា និង​បង្កើន​ប្រៀប​ឈ្នះ​របស់​គណបក្ស​ឱ្យមាន​និរន្តរ​ភាពរឹងមាំ​៕ អត្ថបទ៖ ថុង សីហា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm