រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម និង​អ្នកជំនាញ​កូរ៉េ​ចុះ​ស្វែងយល់​ពី​ការផលិត​ទឹកត្រី​នៅ​កំពត ដើម្បី​នាំចេញ​ទៅ​កូរ៉េ

2022/12/04 08:19:54 pm        33

កំពត់៖ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម និង​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ នៅថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ បាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ទឹកត្រី និង​ដំណើរការ​ផ្សារ​លក់​ផលិតផល​ខ្មែរនៅ​ខេត្តកំពត ក្នុង​គោលបំណង​ជំរុញ​ការនាំចេញ​ផលិតផល​ទឹកត្រី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​។

​ប្រភពពី​ក្រសួងពាណិជ្ជកម្មបាន​ឲ្យ​ដឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ឱ្យ​គណៈប្រតិភូ​ទាំងអស់ ជ្រាប​កាន់តែច្បាស់​បន្ថែមទៀត​អំពី​ខ្សែចង្វាក់​ផលិតកម្ម និង​ផលិតផល​ទំនិញ​របស់​កម្ពុជា ដើម្បី​ពង្រី​ក​ទីផ្សារ​នាំចេញ បន្ទាប់ពី​ផ្គង់​ផ្គង់​គ្រប់គ្រាន់​នៅក្នុង​ស្រុក​។​ ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រីបាន​លើកទឹកចិត្ត​ដល់​ភាគី​កូរ៉េ ឱ្យប្រើ​ប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិ​ជ្ជ​កម្ម​នានា​ដែល​កម្ពុជា​ជា​សមាជិក​រួមមាន​៖ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេ រី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ (CKFTA) ដែល​ទើបតែ​ចូល​ជាធរ​មាននៅ​ដើមខែ​នេះ ដើម្បី​ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរកាន់តែ​កើនឡើង​បន្ថែមទៀត​។ ឯកឧត្តម​បានផ្ដល់​អនុសាសន៍​ណែនាំ​ដល់​ក្រុមហ៊ុន​ឯកជនសិក្សា​ស្វែងយល់ និង​ទាញយក​បច្ចេកទេស​បទ​ពិសោធន៍​ថ្មីៗ​បន្ថែមទៀតពី​ខាង​ភាគី​កូរ៉េ ដើម្បី​បង្កើន​គុណភាព ផលិតភាព និង​ស្ដង់ដារ​ផលិតផល​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

​ជាមួយគ្នានេះភាគី​ក៉ូ​រ៉េបានបង្ហាញ​នូវ​ក្តី​រីករាយ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​មកកាន់​សហគ្រាស​ទាំងនេះ និង​បានបង្ហាញ​ពី​គោលបំណង​របស់​គណៈប្រតិភូ ក្នុងការ​នាំយក​នូវ​ផលិតផល​ទឹកត្រី​ខ្មែរចូលទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ធ្វើជា​វត្ថុធាតុដើម​ក្នុងការ​ផលិត​គីម​ឈី​ផងដែរ​។ លោក​បន្តថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ជំរុញ​កិច្ចការ​នេះ​ឱ្យបាន​ឆាប់​បំផុត​។​ ​ឧកញ៉ា ចាន់ ស៊ីថា ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ទឹកត្រី​ង៉ូ​វ​ហេងបាន​​ឲ្យ​ដឹងថា គិត​មកដល់​សព្វថ្ងៃនេះសិប្បកម្ម​លោក​មាន​អាយុកាល ២៧​ឆ្នាំ​ហើយ និង​បាន​វិវឌ្ឍន៍​ខ្លួន​បន្តិច​ម្តងៗ​រហូត​ទទួលបាន​ស្តង់ដារ​ជាតិ​មុនគេ​ក្នុង​ខេត្តកំពត​នា​ឆ្នាំ​២០០៣, បានទទួល​គម្រោង​អភិវឌ្ឍន៍ TDF ក្នុង​ឆ្នាំ​២០០៩, ទទួលបាន​មេដាយ​ក្នុងការ​ប្រកួតប្រជែង​កែច្នៃ​កសិកម្ម និង​បាន​បង្កើត​ផ្សា​ក្នុង​ឆ្នាំ​២០១៧, ទទួលបាន​ពាន​ចំ​នួន​ ៥ ពី​ក្រសួង​រ៉ែ​និង​ថាមពល និង​ទទួលបាន​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៨ និង​ថ្មីៗ​នេះ​ទទួលបាន​ស្តង់ដារ​ហា​ឡា​ល​កម្ពុជា​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រ​ជែង និង​បង្ក្រាប​ការ​ក្លែងបន្លំហៅ​កាត់ ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម​ផងដែរ​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm