មន្ត្រី​ជាន់ខ្ពស់​ស្នើ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​រឹតបន្តឹង ដើម្បី​ធានាបាន​នូវ​យុត្តិធម៌​ជូន​បេក្ខជន​ទាំងអស់​

2022/12/04 09:39:32 pm        653

តាកែវ៖ រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង​កីឡាបាន​ក្រើនរំលឹក​ ក៏​ដូចជា​ណែនាំ​បន្ថែមទៀត​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ នៅក្នុង​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ ត្រូវតែ​បង្កើន​ការ​រឹតបន្តឹង និង​ធានា​ឱ្យបាន​នូវ​តម្លាភាព និង​យុត្តិធម៌​ដល់​បេក្ខជនដែល​មក​ប្រឡង​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​នីតិវិធី និង​បច្ចេកទេស​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដល់​គណៈ​ប្រយោគ ប្រធាន​មណ្ឌល​ប្រឡង និង​អនុរក្ស​ទាំងអស់​នា​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ ឯកឧត្តម ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​មានប្រសាសន៍​បន្តថា ការប្រឡង​សញ្ញា​ត​ប្រ​ធ​ម្យ​មសិ​ក្សា​ទុតិយភូមិហៅ​កាត់ បាក់​ឌុប នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែធ្នូ ខាងមុខ​នេះហើយ ដូច្នោះ​សូម​អនុរក្ស​ទាំង​អស់ត្រូវ​សហការគ្នា​ឱ្យបាន​ល្អប្រសើរ​ជាមួយនឹង​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទាំង​នៅមុនពេល​, ក្នុងពេល​, និង​ក្រោយពេល​ប្រឡង​បញ្ចប់ ដើម្បី​ធានា​បាន​នូវ​ការប្រឡង​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌​។​ ​ឯកឧត្តម​បន្ថែមថា នៅក្នុងពេល​ដំណើរការ​ប្រឡង សូម​អនុរក្ស​ទាំងអស់ ពិសេស​អ្នក​តំណាងឱ្យ​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ សូម​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​បេក្ខជន ដោយ​មិន​ឱ្យមាន​បេក្ខជន​ណា​ម្នាក់​ធ្វើ​ខុសពី​បទបញ្ជាផ្ទៃក្នុង​ ក្នុងពេល​ប្រឡង​បង្ក​ការរំខាន​ទៅដល់​បេក្ខជន​ផ្សេងទៀត​បានជា​ដាច់ខាត។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ក៏បាន​ណែនាំ​បន្ថែមទៀត​ទៅដល់​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ក៏ដូចជាអនុរក្ស និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់ត្រូវ​សហការគ្នា​បែងចែក និង​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ ហើយ​ក្នុងនោះ​សូម​អាជ្ញាធរ​មូលដ្ឋានត្រូវ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ ​នៅ​កន្លែងផ្ញើកង់​ម៉ូតូ​ដល់​បេក្ខជន ដោយ​មិនត្រូវ​យកប្រាក់​ពី​បេក្ខជន​នោះឡើយ លើសពីនេះ​ក្នុងនាម​រដ្ឋបាលខេត្ត​ក៏​សូម​អំពាវនាវ​ទៅដល់​ម្ចាស់ផ្ទះ​សំណាក់ និង​អាហារ​ដ្ឋា​ន​សូមកុំ​តំ​ម្លើ​ង​ថ្លៃ​ក្នុង​រយៈពេល​ប្រលង​ ២​ថ្ងៃនេះ​។​ ​លោក ឡោ វី​រិ​ទ្ធិ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបានឱ្យដឹងថា សម័យ​ប្រឡង​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​ទូទាំង​ខេត្តតាកែវមាន​មណ្ឌល​ប្រឡង​ចំនួន ១៧​មណ្ឌល មាន​បន្ទប់​ប្រឡង ៣៨៩​បន្ទប់ និង​មាន​បេក្ខជន​សរុប ៩៥៧១​នាក់​៕ ​អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm