អភិបាលខេត្តកំពង់ឆ្នាំង បើកវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ​ព្រះបាទ​សុរាម្រឹត

2022/12/05 02:57:51 pm        75

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅវិទ្យាល័យ​ក្រុង​ព្រះបាទសុរាម្រឹត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរអប់រំយុវជន និង​បេក្ខជន​ប្រឡងផងដែរ។

នាឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​ផ្ដាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​ទាំង​អស់ ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ដើម្បី​ប្រឡង​យក​សញ្ញាបត្រ​នេះ​ទៅ​ប​ន្តការរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាជាបន្តទៀត។ កាល​ណាប្អូនៗ​មាន​ចំណេះ​ជំនាញ​ពិត​ប្រាកដ ប្អូនៗអាចយកទៅប្រើការក្នុងការងារចិញ្ចឹមជីវិតប្រចាំគ្រួសារ និងសង្គមជាតិ ក្រោម​ម្លប់​សន្តិភាព​ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សូមបេក្ខជនទាំងអស់ កុំលួចចម្លងគ្នា និង​សុំ​កុំ​លួច​ដាក់​ប្រ៊ីយ៉ុង​តាម​ខ្លួន ព្រោះករណីនេះ ប្រសិនបើគណៈកម្មការរៀបចំការប្រឡង ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយចាប់បាន នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ ជាមួយ​នេះ​ដែ​រ​សូម​រក្សា​សណ្ដាប់​ធ្នាប់​របៀបរៀបរយ និងគោរពវិន័យឱ្យបានល្អក្នុងពេលប្រឡង និងចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​អនុវត្ត​វិធាន​ការ​របស់ក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំង​អស់​គ្នា។

ដោយឡែកលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សម្រាប់​​សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា២០២១ និង២០២២នេះ ខេត្តកំពង់ឆ្នាំង មាន​បេក្ខជន​ប្រឡងចំនួន៤៣៦០នាក់ ស្រី២៣៩៨នាក់ ដោយបានចែកចេញជា ៨មណ្ឌល រួម​មាន​ថ្នាក់​វិទ្យាសាស្ត្រ ២មណ្ឌល និង​ថ្នាក់វិទ្យាសាស្ត្រសង្គម ៦មណ្ឌល ក្នុង​ចំណោម​៨​មណ្ឌល​ប្រឡង​នោះ ត្រូវបានចែកចេញជា ១៧៦បន្ទប់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់​ការ​ត្រួតពិ​និត្យ​វិញ្ញាសា​ប្រលង​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​នៅ​ខេត្តកំពង់ឆ្នាំង​ឆ្នាំនេះ គឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ព្រមទាំងមាន​គណៈកម្មការ​ប្រលងថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមត្រួតពិនិត្យ​វិញ្ញាសា​ប្រកដ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និងសុវត្ថិភាព ដោយមានការចូលរួមចុះហត្ថលេខា ទទួល​ស្គាល់​ពី​បេក្ខជ​ន​ជា​ច្រើន​រូបផងដែរ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        96
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        143
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm