កម្ពុជា​បង្ហាញ​កីឡាករ​ត្រៀម​ជួប​ម៉ាឡេស៊ី និង​លេង​ពាន​ AFF ​ខណៈ​ទូរទស្សន៍​ BTV ​និង​បាយ័នផ្សាយ​ផ្ទាល់​

2022/12/05 04:54:14 pm        123

បាល់ទាត់៖ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជាផ្លូវការ​ហើយដោយមាន​បេក្ខភាព ២៤​រូបសម្រាប់ធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ត្រៀម​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ និង​ត្រៀម​ការប្រកួត​ពានរង្វាន់​ជើងឯក​អាស៊ីអាគ្នេយ៍​ AFF Mitsubishi Electric Cup 2022 ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​

​សម្រាប់​កីឡាករ ២៤​រូបដែល​ត្រូវ​បានសម្រេច និង​ជ្រើសរើស​ដោយ​អ្នកចាត់ការ​ទូទៅ​លោក​ Keisuke Honda ​នេះ រួមមាន​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ៥​រូបគឺ​កីឡាករ ជួន ចាន់​ចាវ​, សឿត បារាំង​, យ៉ើ ម៊ូ​ស្លី​ម​, អ៊​ន ចាន់​ប៉ូ​លីន និង លឹម ពិសុទ្ធ។ សមាជិក​វិសាខា ១០​រូបគឺមាន កែវ សុខ​សិលា​, វីរៈ ដា​រ៉ា​, ​ឆេង ម៉េង​, ​ទេស សម្បត្តិ​, ​អ៊ុក សុវណ្ណ​, ​អ៊ិន សូ​ដា​វីដ​, ​ធា​រី ចន្ថា​ប៊ី​ន​, ​កែវ សុខ​ផេង​, ​សារ ទី និង រ៉ឹង ប៊ុន​ហៀ​ង។ ​​សមាជិក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ២​រូបគឺ​ខ្សែការពារ សារ៉េត គ្រី​យ៉ា និង សឿ​យ វិសាល។ សមាជិក​ក្រុម​បឹងកេត ៤​រូបគឺមាន ហ៊ុល គឹម​ហ៊ុយ​, តាំង ប៊ុនឆៃ​, ម៉ាត់ នូ​រុណ និង សៀ​យ ច​ន្ធា។ សមាជិក​ក្លិប​ណាហ្គា​វើ​ល​ដ៏​ម្នាក់គឺ​កីឡាករ សុះ ស៊ូ​ហា​ណា និង​កីឡាករ​ប្រកប​អាជីព​ក្រៅ​ស្រុក ២​រូបគឺ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស លេង​នៅ​ក្លិប​ម៉ាឡេស៊ី​ Sarawak United ​និង​កីឡាករ​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡា ឌឿ​ង លេង​នៅ​ក្លិប​អាមេរិក​ Orlando City​។​

​បន្ទាប់ពី​ការបង្ហាញ​បញ្ជី​ឈ្មោះ​នេះ ក្រុម​គោព្រៃ​កម្ពុជាគ្រោង​នឹងធ្វើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ដើម​សប្ដាហ៍​នេះ ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ និង​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅ​ទឹកដី​ម៉ាឡេស៊ីនា​ថ្ងៃទី​០៩ ខែធ្នូ​ខាងមុខ ដែលជា​ការប្រកួត​ដកស្រង់​បច្ចេកទេសត្រៀម​ឆ្ពោះទៅរក​ការប្រកួត​ពានរង្វាន់​ AFF Mitsubishi Electric Cup 2022 រវាង​ក្រុម​ទាំងពីរ។​ ​សម្រាប់​បេសកកម្ម​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​វិញកម្ពុជា​គឺ​ស្ថិតក្នុង​ពូ​ល​ A ​ខណៈ​កម្មវិធី​ប្រកួតរួមមាន​ថ្ងៃទី​២០ ខែធ្នូ កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ហ្វីលីពីន​មុនគេ មុន​ជួប​ឥណ្ឌូនេស៊ីក្រៅ​ដីនា​ថ្ងៃទី​២៣ ខែធ្នូ​ខាងមុខ។ បន្ទាប់មក​នៅ​ថ្ងៃទី​២៩ ខែធ្នូ កម្ពុជា​នឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ជាថ្មីទទួល​ក្រុម​ប្រ៊ុយណេ​វិញ​ម្ដង មុន​ការប្រកួត​បញ្ចប់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃនា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ។​ ​គួរ​ដឹងថា សម្រាប់​ការប្រកួត​ក្នុង​ដី​របស់​ក្រុម​គោព្រៃ​កម្ពុជា គឺ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍​ BTV-News ​បានទទួល​សិទ្ធ​ធ្វើការ​ផ្សាយ​ផ្ទាល់ ពី​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា។ កុំ​ភ្លេច​ចូលរួមទស្សនា និង​គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​ច្រើន​កុះករ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm