កីឡាករ​ខ្មែរ​-​ជប៉ុន​ប្រមាណ ៥០​នាក់​នឹងចូលរួម​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ចុង​សប្ដាហ៍​នេះ​

2022/12/05 05:09:16 pm        109

​ប្រណាំង​ម៉ូតូ​៖ កីឡាករ​ប្រណាំង​ម៉ូតូ​កម្ពុជា និង​ជប៉ុន​ប្រមាណ ៥០​នាក់នឹងចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាល​រាប​ elf Cup Race Endurance ​ឆ្នាំ​២០២២ នៅ​ទីលាន​ Yamamoto Circuit Cambodia ​ខេត្តកំពង់ស្ពឺចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ពៅ តិច​ឡេង អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​រៀបចំ​កា​រ៉ា​កម្ពុជា ​(KARA) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​បន្ទាប់ពី​ KARA ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ ក្រោយ​ខកខាន ៣​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​ ​លោក​ថា ការប្រកួត​នេះនឹងមាន​ការចូលរួម​ប្រកួត​ពី​កីឡាករ​ខ្មែរ ៤៧​នាក់ និង​កីឡាករ​ជប៉ុន​ម្នាក់សរុប ៤៨​នាក់ដោយ​ចែកចេញជា ៥​កម្រិត​លើ​ចម្ងាយ​ផ្លូវ ១៦០០​ម៉ែត្រក្នុងនោះ​មាន​ផ្លូវបត់​កាច់​កោង​សរុប ១៣​។ សម្រាប់​កម្រិត​ A ​មាន​កីឡាករ​ចូលរួម​ប្រកួតប្រជែង ៩​នាក់​, ​កម្រិត​ B ២៩​នាក់​, ​កម្រិត​ C ១០​នាក់ និង​កម្រិត​ D ​ខណៈ​ផ្នែក​ Endurance ​មាន​កីឡាករ​ចូលរួម​សរុប ២០​នាក់ស្មើនឹង ១០​ក្រុម​។ ចំពោះ​ក្រុមបច្ចេកទេស​មាន​ចំនួន ៤៣​នាក់។​

​សម្រាប់​ប្រាក់រង្វាន់​ជយលាភី​ផ្នែក​ Endurance ​ម្ចាស់​ជ័យលាភី​ជើងឯកទទួលបាន ៤​លាន​រៀល​, ​លេខ​២ ទទួលបាន ៣​លាន​រៀល និង​លេខ​៣ ទទួលបាន ២​លាន​រៀល​។ ចំណែក​ប្រាក់រង្វាន់​សម្រាប់​កម្រិត​ A B C D ​នឹង​ទទួលបាន​ប្រាក់រង្វាន់​លេខ​១ ចំនួន ២​លាន​រៀល​, ​លេខ​២ ចំនួន ១​លាន ២​សែន​រៀល និង​លេខ​៣ ទទួលបាន ៨០​ម៉ឺន​រៀល​។​ ​លោក ពៅ តិច​ឡេង បាន​អំពាវនាវ​ដល់​កីឡាករ និង​អ្នកគាំទ្រ​វិស័យ​កីឡា​យានយន្ត សូម​បន្តចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត បន្ទាប់ពី​ព្រឹត្តិការណ៍​កីឡាប្រណាំង​ម៉ូតូ​លើ​វាលរាប​បាន​ខកខាន​ចំនួន ២​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ នៅ​ឆ្នាំក្រោយ​ KARA ​ប្តេជ្ញា​រៀបចំ​ព្រឹត្តិការណ៍​ដូចគ្នានេះ​ឱ្យបាន ២​ដងក្នុង ១​ឆ្នាំដើម្បី​ជំរុញ​ឱ្យ​ជំនាញ​កីឡា​មួយ​នេះ​កាន់​តែមាន ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm