សារព័ត៌មាន Politico និយាយថា មន្ទីរ​បញ្ច​កោណ​អាច​អស់​កញ្ចប់​ថវិកា​សម្រាប់​ជំនួយ​អ៊ុយ​ក្រែ​ន​

2022/12/05 05:21:26 pm        380

​អាមេរិក៖ ទស្សនាវដ្ដី និង​សារព័ត៌មាន Politico បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​សំអាង​ដល់​ឯកសារ​ផ្ទៃក្នុង​របស់​ក្រសួងការពារជាតិ និង​មន្ត្រី​ដែល​ដឹង​អំពី​បញ្ហា​នេះ​ថា ការ​កាត់ផ្តាច់​កញ្ចប់​ថ​វិកា​កាន់តែខ្លាំង​ដល់​មន្ទីរ​បញ្ច​កោណ ​អាច​ប៉ះពាល់​ក្នុងការផ្ដល់​ជំនួយ​យោធា​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន រួមទាំង​កាំភ្លើង​ធំ និង​គ្រាប់រំសេវ​។

​សភា​មាន​ពេលវេលា​រហូតដល់​ថ្ងៃទី​១៦ ​ខែ​ធ្នូ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ការការពារ​ជាតិ​ពេញ​មួយ​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ដំណោះស្រាយ​បន្ត ឬ CR ខណៈ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ដេញ​ដោល​។ ទោះបីជា​យ៉ាងណាក៏ដោយ ដំណោះស្រាយ​នេះ​នឹង​កាត់បន្ថយ​ការ​ផ្តល់​មូលនិធិ​ របស់​មន្ទីរ​បញ្ចកោណ​ចំនួន ​២៩​ពាន់​លាន​ដុល្លារ ឬ ៣.៧% បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​សេត​វិមាន​បាន​ស្នើ​សុំ​ សម្រាប់​ឆ្នាំ​សារពើពន្ធ 2023 នេះ​បើ​យោង​តាម​របាយការណ៍​។

​នេះ​មានន័យថា ក្រសួងការពារជាតិ​នឹងត្រូវ​បញ្ឈប់​គម្រោង​សំខាន់ៗ រួម​ទាំង​ជំនួយ​ដល់​ក្រុង Kiev អំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។ ​លោក Michael McCord ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​មន្ទីរ​បញ្ច​កោណ ត្រូវបាន​គេ​ដកស្រង់​សម្តី​ដោយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា សហរដ្ឋអាមេរិក​នឹង​ជួប​បញ្ហា​ក្នុង​ការបញ្ជូន​គ្រាប់រំសេវ​ថ្មីៗ​ ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​មូលនិធិ​ដែល​ត្រូវ​បាន​ស្នើសុំ​ដោយ​ទីក្រុង Kiev នឹង​អស់​នៅ​​និទាឃរដូវ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        56
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        123
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm