កម្ពុជាកំពុងជំរុញការនាំចេញស្វាយស្រស់ទៅប្រទេសកូរ៉េ

2022/12/05 07:05:22 pm        609

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ កំពុងបន្តនីតិវិធីលើការ​នាំ​ចេញ​ផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង ​ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ ​បានចូលជាធរមាន។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍​កន្លង​ទៅនេះ ក្នុងឱកាសអញ្ញើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ការនាំចេញផលិតផលចំណី​អាហារ​ទៅកាន់ទីផ្សារក្រៅប្រទេស ​បានមានប្រសាសន៍ថា អស់រយៈពេលប្រមាណជិត ១០ឆ្នាំហើយ ដែលកម្ពុជាបានសម្រេចការចចារ សម្រាប់ការនាំផ្លែស្វាយចេញទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែតាំង​ពីពេល​នោះមក រហូតមកដល់ពេលនេះ ផ្លែស្វាយកម្ពុជានៅតែមិនទាន់សម្រេចបានជាលទ្ធផល​ក្នុងការនាំចេញ ដោយសារវិស័យឯកជន មិនទាន់អាចធ្វើទៅបានលើហេដ្ឋារចនាសម្ព័ន្ធ​ឡចំហាយ​ទឹកក្តៅដើម្បីរំងាប់ពងដង្កូវនៅក្នុងផ្លែស្វាយ។

បើតាមអ្នកជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណើរការដែលកម្ពុជា​នឹងអាចនាំ​ផ្លែស្វាយ​ស្រស់ចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូងបាន​ តម្រូវឲ្យចម្ការស្វាយមានទីតាំងវេចខ្ចប់ ឃ្លាំង​ត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តកម្មភូតគាមអនាម័យ។

មន្រ្តីជំនាញរូបនេះ​ បានឲ្យដឹងទៀតថា ប្រទេសកូរ៉េ ទទួលយកតែតាមរយៈការដាំដុះ ការថែទាំ ប្រមូល​ផល ការកម្ចាត់សមាសភាពចង្រៃ​ និងវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងស្របតាមស្តង់ដារកំណត់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានឲ្យដឹងថា គិតក្នុង​រយៈពេល ១០ខែ ឆ្នាំ២០២២នេះ ​ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅទីផ្សារក្រៅស្រុក សម្រេចបាន​ចំនួនប្រមាណ ១៣,៨ម៉ឺនតោន មានការធ្លាក់ចុះជាង ៣១% ប្រៀបធៀបរយៈពេលដូច​គ្នា​ឆ្នាំ២០២១។ ក្នុងនោះ មាននាំចេញទៅប្រទេសវៀតណាម ចិន ថៃ ជប៉ុន រុស្ស៉ី សហរដ្ឋអាម៉េរិក កាហ្សាក់ស្ថាន និងហុងកុង -ល-៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        40
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm