រុស្ស៊ី​បន្ត​វាយលុក​តំបន់​របស់​អ៊ុយ​ក្រែ​ន​ ខណៈ​លោក Zelenskyy ជំរុញ​ឲ្យ​ពលរដ្ឋ​អត់ធ្មត់​ក្នុង​រដូវរងា​

2022/12/05 07:11:31 pm        385

​រុស្ស៊ី៖ រុស្ស៊ី​បន្ត​ការវាយលុក​ដ៏​ខ្លាំង​របស់ខ្លួន​នៅ​តំបន់​ភាគ​ខាងកើត និង​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​នបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​នៅក្នុង​តំបន់​ទាំងនោះ​។ នៅ​ភាគ​ខាងកើតការប្រយុទ្ធ​គ្នា​ខ្លាំង​កំពុង​កើតឡើង ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​ការគ្រប់គ្រង​ទីក្រុង Bakhmut ដែលជា​បន្ទាយ​មួយ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ Donetsk។

អភិបាលក្រុង Donetsk លោក Pavlo Kyrylenko និយាយ​នៅលើ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។​ ​នៅ​ភាគ​ខាង​ត្បូង រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​របស់​ខ្លួន​ចូល​ទៅ​កាន់​ផ្នែក​ខាងលិច​ទន្លេ Dnipro ក្នុង​ទីក្រុង Kherson។ អភិបាលក្រុង Kherson និយាយ​ថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​ទីក្រុង​នេះ ៤៦​លើក​កាលពី​ថ្ងៃ​សៅរ៍​តែមួយ​ថ្ងៃ​។ អភិបាលក្រុង​និយាយ​ថា មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​។ ជាមួយ​គ្នា​នេះ វីដេអូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ថា ទាហាន​អ៊ុយ​ក្រែ​ន​មួយ​ចំនួន​បាន​ទៅដល់​ផ្នែក​ខាងកើត​ទន្លេ Dnipro​ ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី។​

​ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ជំរុញ​ឲ្យ​ប្រជាជន​អ៊ុយ​ក្រែ​ន​អត់ធ្មត់ និង​រឹងមាំ​ទប់​ទល់​ការ​លំបាក​ក្នុង​រដូវរងា ខណៈ​ក្រុម​មន្ត្រី​កំពុង​ប្រឹងប្រែង​ស្តារ​ឡើងវិញ​បណ្តាញ​ថាមពល និង​សេវា​ផ្សេងៗដែល​ត្រូវបាន​កាត់ផ្តាច់​ដោយ​​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​។ រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​របស់​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ដើម​ខែ​តុលា​បណ្តាល​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​កម្តៅ ខណៈ​សីតុណ្ហភាព​ធ្លាក់ចុះ​ទាប​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        111
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm