សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពាវនាវ៤ចំណុចក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត

2022/12/05 08:24:15 pm        198

ភ្នំពេញ៖ ក្នុងការឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញើរសារលិខិតអបអរសាទរ និងអំពាវនាវ​៤ចំណុច​ដល់កម្លាំង អ្នកស័្មគ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ​ដែលមានជាង៥ម៉ឺននាក់។

តាមរយៈសារលិខិត អបអរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​បានថ្លែងថា សម្ដេច មានក្តីសោមនស្សរីករាយ​ចូលរួម អបអរជាមួយសមាគមជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម ទូទាំងសកលលោក ចំនួន១៩២ និងអង្គការ ស្ម័គ្រចិត្តជាតិ-អន្តរជាតិដទៃទៀត ក្នុងការប្រារព្ធទិវានេះ ​ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រ ចិត្ត ដែលប្រធានបទនេះ មានគោលបំណងបញ្ជាក់​អំពីការ​ត្រូវ​តែរួមកម្លាំង​គ្នាឲ្យបានទ្វេដង ធ្វើសកម្មភាព ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ ដោះស្រាយបញ្ហា​ប្រឈម​នានា ដែលបង្កឡើងដោយការប្រែប្រួលអា កាសធាតុ ជំងឺកូវីដ-១៩ វិបត្តិភ័យ សង្គ្រាមតាម​តំបន់នានា ​ដើម្បីវឌ្ឍនភាព​ និងវិបុលភាពនៅលើ ភពផែន ដីនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវ៤ចំណុច រួមមាន ទី១. គណៈកិត្តិយស និង​គណៈកម្មាធិការសាខា-អនុសាខា ​ត្រូវបន្តលើកទឹកចិត្ត ​និងផ្តល់ការឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងការអនុវត្តប្រកបដោយស្មារតីទទួល​ខុស​ត្រូវខ្ពស់ នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទី២. អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយភាគីពាក់ព័ន្ធ ​ធ្វើសកម្មភាពដូចភ្លៀងរលឹម​ ក្នុងការកសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្មជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត និងរងគ្រោះ ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា “សកម្មភាពនៅមូល ដ្ឋាន សម្រេចបានគោលដៅសកល” និង “មិនទុកនរណាម្នាក់ចោល” ។ ទី៣. យុវជន យុវនារី និងអ្នកស្ម័គ្រ ចិត្តទាំងអស់ បន្តតាមដានដោយយកចិត្តទុកដាក់សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្ត ចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំងអស់គ្នា ក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី លើក កម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានា បង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះស្បៀងអាហារ ជាដើម និងធ្វើជាយុវជន ជាអ្នកស្ម័គ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថានល្អ រស់ នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន និងទី៤. ជនរួមជាតិ ត្រូវបន្តនូវ​វប្បធម៌ នៃការចែករំលែកជួយគ្នាទៅវិញទៅមក និងលើក កម្ពស់ក្តីស្រឡាញ់​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ក្រុមគ្រួសារ បង-ប្អូន មិត្តភ័ក្តិ ​សាច់ញាតិ​ ដែលជាមូលដ្ឋានគ្រឹះដ៏រឹង មាំ នៃការពង្រឹង​ភាពធន់​សហគមន៍ និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិនិង ​វិបុលភាពប្រជា ជន ៕

អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        48
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        122
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm