កម្ពុជានឹងបង្កើនការបោសសំអាតមីនឱ្យខ្លាំងជាងមុន ដើម្បីធ្វើឲ្យសម្រេចគោលដៅឆ្នាំ២០២៥

2022/12/05 09:01:21 pm        449

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងកងកម្លាំងនានា បានដាក់ផែនការជាថ្មី ក្នុងការបង្កើន​ការបោសសំអាតមីន​ ឲ្យមានល្បឿនលឿនជាងមុន ដើម្បីធ្វើឲ្យសម្រេចបានគោលដៅ​កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នកម្ពុជានៅមានដីចម្ការមីនប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាទៀត ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីផែនការបោសសំអាតមីន គាំទ្រដោយមូលនិធិកម្ពុជា​គ្មានមីន​ឆ្នាំ២០២៥ ​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ​ពលរដ្ឋកម្ពុជាជាង ១លាន ១សែននាក់ ​រស់នៅតាមមូលដ្ឋាន កំពុងមាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ពីកាកសំណលពីសង្គ្រាម ដែលបញ្ហានេះ គឺអាជ្ញាធរត្រូវតែបញ្ចប់នូវ​បញ្ហា​នេះ ដើម្បីសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ និងធ្វើឲ្យដីមានសុវត្ថិភាពហើយពួកគាត់អាចប្រើប្រាស់​បានដោយគ្មានការព្រួយបារម្ភ ។

ឯកឧត្តម បានបន្តថា ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ អាជ្ញាធរមីន និងភាគីពាក់ព័ន្ធ ​បានដាក់ផែនការពង្រឹងការងារបោសសំអាតមីន​ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ មាន​ល្បឿនលឿនជាងមុន ​ដែលបញ្ហានេះសូមឲ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ប្រសិទ្ធភាពការ​ងារ​របស់ខ្លួន និងពន្លឿនល្បឿនជាងមុន​ ធ្វើយ៉ាងណាក្នុងមួយឆ្នាំឲ្យបានជាង២០០ ទៅ៣០០គីឡូម៉ែត្រ​ក្រឡា ទើបអាចទទួលបានជោគជ័យ ។

ឯកឧត្តម លី ធុជ បានបន្ថែមថា ក្រៅពីនេះអ្នកពាក់ព័ន្ធ បានអំពាវនាវដល់ដល់ប្រតិបត្តិករទាំងអស់ ត្រូវលើក​កម្ពស់សុខសុវត្ថិភាព ​និងកុំឲ្យមានគ្រោះថ្នាក់ដោយសារការងារបោសសំអាតមីន, អាជ្ញាធរ​មីន និងកងកម្លាំងទាំងអស់ បន្តធ្វើការជាមួយគ្នា ​ដើម្បីបំពេញបែបបទនីតិវិធី​ដែលមានស្រាប់ ធ្វើឲ្យ​មានប្រសិទ្ធភាពនៃការងារ ​ហើយជំរុញឲ្យភាគីទាំងអស់ ​ត្រូវធ្វើទិន្នន័យ ពីវឌ្ឍនភាពនៃការ​ងារ​បោសសំអាតមីន និងលើកផែនការឲ្យបានជាក់លាក់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តទៀតថា ការអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាព ក្នុង​ដំណាក់កាលទី១ ដែលអនុវត្តចាប់ពីថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ២០២២ ​បានបោសសំអាតមីនជាង ៩១គីឡូម៉ែត្រក្រឡា​ អនុវត្តនៅលើខេត្តមួយចំនួន មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ ស្វាយរៀង ខេត្តកំពត ​និងតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងប្រកាស​ខេត្តមួយចំនួនក្នុងចំណោមនេះ ជាខេត្តគ្មានមីនផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជាបានបង្កើត ​មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២២ ហើយសម្ដេចបានបញ្ចេញនូវ​ថវិកា​ប្រមាណ ៣០លានដុល្លារ​ ចូលរួមក្នុងមូលនិធិនេះ​ ហើយអំពាវនាវប្រជាពលរដ្ឋ សប្បុរសជន និង​ប្រទេសដៃគូនានា​ បន្តចូលរួមក្នុងការងារបោសសំអាតមីននេះ ​ដើម្បីឲ្យសម្រេចបានតាមគោលដៅ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        6
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        91
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm