បេក្ខជនប្រឡងក្នុងខេត្តព្រះសីហនុ អវត្តមាន​១៩នាក់

2022/12/05 11:18:14 pm        59

ព្រះសីហនុ ៖ បេក្ខជនប្រឡងក្នុងខេត្តព្រះសីហនុ បានអវត្តមានចំនួន១៩នាក់ ក្នុងចំណោមបេក្ខជនដាក់​ពាក្យប្រឡង​ចំនួនជាង១.៧០០នាក់ ខណៈថ្ងៃដំបូង នៃដំណើរការប្រឡង គឺប្រព្រឹត្តទៅដោយរលូនល្អ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពមណ្ឌលប្រឡង និងបេក្ខជន ពុំមានបញ្ហាអ្វីទេ នៅក្នុងមណ្ឌលប្រឡងទាំង០៥ ដែលមាន៧១បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ២មណ្ឌល ស្មើ២១បន្ទប់ និងថ្នាក់សង្គម ៣មណ្ឌល ស្មើ ៥០បន្ទប់។ ចំនួនបេក្ខជនមានឈ្មោះប្រឡង ១៧១៤ (ស្រី៩១០) ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានបេក្ខជន ៤៨៥នាក់ (ស្រី២៩១) និងថ្នាក់វិទ្យាសាស្រ្តសង្គមមានបេក្ខជន ១.២២៩នាក់ (ស្រី៦១៩)។ ក្នុងចំណោមបេក្ខជនទាំងអស់ ១.៧១៤នាក់ មានបេក្ខជនអវត្តមាន (មិនមកប្រឡង) ចំនួន ១៩នាក់ (ស្រី០៨) ដែលជាសិស្សស្វ័យរិន និងបំពេញវិជ្ជា ១៥នាក់ (ស្រី៥) និងសិស្សចំណេះទូទៅ ០៥នាក់ (ស្រី៣) ។

លោកស្រី បានបញ្ជាក់ថា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកវិស័យអប់រំ បានឧបត្ថម្ភគាំទ្រដល់ដំណើរ​ការប្រឡង សម្រាប់មណ្ឌលប្រឡងទាំងប្រាំ ក្នុងខេត្តព្រះសីហនុ មានដូចជា ម៉ាស់ ចំនួន៦កេះធំ ទឹកបរិសុទ្ធសម្រាប់បេក្ខជន និងគណៈកម្មការទាំងអស់។ ឧបត្ថម្ភកន្លែងផ្ញើកង់ម៉ូតូមិនគិតប្រាក់ ទាំងប្រាំមណ្ឌល ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារបីពេល​ជូនចំពោះបេក្ខជនមកពីឆ្ងាយ ៤២៩នាក់ និងជំនួយការអប្បមាទ អ្នកអង្កេតការណ៍ និងយុវជនស្ម័គ្រចិត្តជួយផ្នែកខាងក្រៅ កងកម្លាំង និងក្រុមគ្រូពេទ្យ ៕ អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm