ធាតុអាកាសចុះត្រជាក់ នឹងចូលមកដល់នៅពាក់កណ្តាលខែនេះ ស្របពេលទឹកភ្លៀង​នឹងចាប់ផ្តើមអស់នៅប៉ុន្មានថ្ងៃខាងមុខ

2022/12/06 03:51:49 pm        656

ភ្នំពេញ៖ មូសុងឦសាន ឬអាកាសធាតុចុះត្រជាក់នៅកម្ពុជា នឹងចាប់ផ្តើមចូល​មក​ដល់​នា​ពាក់​កណ្តាល​ខែធ្នូនេះ ស្របពេលដែលស្ថានភាពទឹកភ្លៀង ឬភ្លៀងធ្លាក់​ក៏​នឹង​ចាប់​ផ្តើម​អស់​នៅ​អំឡុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះដែរ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ចាន់ យុត្ថា រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ព្រលប់​ថ្ងៃ​ទី០៥ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាក់បន្តថា ចាប់ពីថ្ងៃនេះទៅ ធាតុអាកាសនៅកម្ពុជា មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​ទៀតប៉ុណ្ណោះ ប៉ុន្តែចាប់ពីថ្ងៃទី៩ ឬថ្ងៃទី១០ ខែធ្នូ តទៅ នឹងលែង​មាន​ភ្លៀង​ធ្លាក់​ទៀត​ហើយ បន្ទាប់ពីនោះ មូសុងឦសាននឹងចាប់ផ្តើមចូលមកដល់ ពេល​នោះ​សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ជា​បន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងករណីមានការប្រប្រួល ក្រសួងធនធានទឹក និង​ឧតុនិយម នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ទៀត។

មន្ត្រីនាំពាក្យដដែលបានគូសបញ្ជាក់ថា ស្ថានភាពអាកាសធាតុចុះត្រជាក់នៅកម្ពុជាក្នុងឆ្នាំនេះ អាច​នឹង​ត្រជាក់ជាងឆ្នាំមុន និងយូរជាងឆ្នាំមុន ពិសេសតាមបណ្តាខេត្តនៅតំបន់ជួរភ្នំ។

តាមរយៈសេចក្តីជូនរបស់ខ្លួននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់​ពី​ថ្ងៃ​ទី​០៧-១៣ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ និង​ខ្យល់​មូសុងឦសាន្ត​ក្នុងកម្រិតមធ្យម ដែលនាំឲ្យបន្តមានភ្លៀងធ្លាក់តិចតួច លើកលែងរាជធានី-ខេត្ត ភាគ​ខាង​ក្រោមដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm