ទណ្ឌកម្មរបស់លោកខាងលិចលើប្រេងរុស្ស៊ីចូលជាធរមាន ខណៈប្លុកនេះកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល

2022/12/06 04:00:42 pm        246

អឺរ៉ុប៖ ការ​ដាក់​បម្រាម​របស់​សហភាព​អឺរ៉ុបលើ​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​តាម​សមុទ្រ​របស់​រុស្ស៊ី បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ប្លុក​នេះ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​កំណត់​តម្លៃ​ ៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​សម្រាប់​ការនាំចេញ​ប្រេង​។

​បម្រាម​លើ​ការដឹកជញ្ជូន​របស់​សហភាព​អឺរ៉ុបត្រូវ​បាន​ព្រមព្រៀង​កាលពី​ខែ​មិថុនា ស្រប​ពេល​កញ្ចប់​ទណ្ឌកម្ម​ទី​៦ បាន​ដាក់​លើ​ទីក្រុង Moscow ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ប្លុក​នេះ​កំពុង​បញ្ឈប់​ការដឹកជញ្ជូន​ការនាំ​ចូល​ប្រេង​ជា​ផ្លូវការ​ពី​រុស្ស៊ីចាប់ពី​ថ្ងៃ​ទី​៥ ​ខែធ្នូ​សប្ដាហ៍​នេះលើកលែងតែ​ប្រទេស​ប៊ុល​ការី​។ ​ការដឹកជញ្ជូន​តាម​ដីគោក​តាមរយៈ​បំពង់​បង្ហូរ​ប្រេង Druzhba ទៅកាន់​ហុង​គ្រី ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆែក​ក៏​មិន​ត្រូវ​បាន​រាប់បញ្ចូល​ដែរ​។ ចំណាត់ការ​នេះ​រាប់បញ្ចូល​ទាំង​ការ​រឹតត្បិត​លើ​ការធានា​របស់​សហភាព​អឺរ៉ុប សម្រាប់​ការផ្គត់ផ្គង់​ប្រេង​តាម​នាវា​ចេញពី​រុស្ស៊ី​ទៅកាន់​ប្រទេស​ទី​៣​។

​ការកំណត់​តម្លៃ​លើ​ប្រេង​រុស្ស៊ី​បាន​ព្រមព្រៀង​កាលពី​សប្ដាហ៍​មុន ដោយ​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 និង​អូស្ត្រាលី​ក៏បាន​ចូល​ជា​ធរមាន​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ ទី​៥ ​ខែ​ធ្នូ​សប្ដាហ៍​នេះ។ ​វិធានការ​នានា​កំណត់​តម្លៃ​អតិបរមា ​៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែលសម្រាប់​ការទិញ​ប្រេង​ពី​រុស្ស៊ី​។​ ចំណែក​រុស្ស៊ី​វិញ​បាន​និយាយ​ហើយ​ថា ខ្លួន​នឹង​មិន​ផ្គត់ផ្គង់​ប្រេង​ឲ្យ​ទៅ​ប្រទេស​ទាំងនោះ​ ដែល​គាំទ្រ​ការកំណត់​តម្លៃ​ផ្ទុយ​ទៅ​នឹង​តម្លៃ​ទីផ្សារ​ប្រេង​ឡើយ​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm