អាមេរិក​មើលឃើញ​ការ​ហក់​ឡើង​ករណី​ឆ្លង ស្លាប់ និង​ការ​ចូល​សម្រាក​ពេទ្យ​ដោយសារ​ជំងឺ​ផ្ដាសាយធំ

2022/12/06 07:39:00 pm        374

​អាមេរិក៖ ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិកបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​កំពុង​ទទួល​បាន​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ នៅ​មន្ទីរពេទ្យ​ខ្ពស់​បំផុត​ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​ ដែល​ប្រទេស​នេះ​បាន​មើល​ឃើញ​រយៈពេល​ ១​ទសវត្សរ៍​នៅ​ឆ្នាំនេះ ដោយ​បន្ថែម​ថា កុមារ​ចំនួន ​១៤​នាក់​បាន​ស្លាប់​ព្រោះ​ជំងឺ​នេះ​។

​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​លោកស្រី Rochelle Walensky បាន​បន្ថែម​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅ​អាមេរិកក៏បាន​បន្ត​ដោះស្រាយ ​ចំនួន​អ្នកជំងឺ​ដ៏​ច្រើន​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម ដូចជា​វីរុស​ចម្លង​តាម​ផ្លូវ​ដង្ហើម​ ឬ RSV និង​វីរុស COVID-19​។​ យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ខាងលើ មាន​អ្នកជំងឺ​យ៉ាងហោចណាស់​ ៨​លាន ​៧​សែន​នាក់ អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៧៨.០០០​នាក់ និង​ស្លាប់​ចំនួន ៤.៥០០​នាក់ដោយសារ​ជំងឺ​ផ្ដាសាយ​ធំ​នៅ​រដូវ​កាល​នេះ​។ មជ្ឈមណ្ឌល​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​។

​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ពិសេសជំងឺ​ចម្លង​តាម​ផ្លូវ​ដង្ហើម RSV និង​ជំងឺ​ផ្ដាសាយ​នេះមាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ដែល​គេ​បាន​មើល​ឃើញ​នៅ​ឆ្នាំនេះ​។ លោកស្រី​ថា រដូវ​ផ្ដាសាយ​បាន​ចាប់ផ្ដើម​លឿន ហើយ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយសារ​ជំងឺ​នេះនៅតែ​បន្ត​កើន​ឡើង​ខ្ពស់​បំផុត ដែល​មិន​ធ្លាប់​បាន​ឃើញ​ដូច​នៅ​ឆ្នាំនេះ​ក្នុង​រយៈពេល ​១០​ឆ្នាំ​មកនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm