ក្រុមការងារជំនាញសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កំពុងតាមដានអភិរក្ស ឆ្អឹងលលាដ៍ និងបំណែកឆ្អឹង និងខ្នោះឃ្នៀងធ្វើទារុណកម្ម

2022/12/06 07:50:36 pm        673

ភ្នំពេញ៖ ក្រុមការងារជំនាញ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កំពុងតាមដាន​អភិរក្ស ​ឆ្អឹងលលាដ៍ ​និងបំណែកឆ្អឹង ​និងខ្នោះឃ្នៀងធ្វើទារុណកម្ម ​ដើម្បីធ្វើការអភិរក្សឯកសារ និង​វត្ថុតាងប្រវតិ្តសាស្រ្ត។

បើតាមលោកស្រី ខូ ចិន្តា ប្រធានផ្នែកអភិរក្ស និងជួសជុល នៃសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍​ទួលស្លែង ​ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៦ ​ខែធ្នូ ឆ្នាំ២០២២នេះថា បច្ចុប្បន្ន​ក្រុមការងារ​កំពុងធ្វើការអភិរក្ស ​វត្ថុតាង​ នៅក្នុងសារមនី្ទរ មានដូចជា៖ ខ្នោះជើង កេសគ្រាប់ ច្រវ៉ាក់ជាដើម មួយវិញទៀត​ក្រុមការងារក៏បានធ្វើការអភិរក្សវាយនភណ្ឌ​ ដែលមានចំនួនសរុប១៣៣៣ ហើយវាយនភណ្ឌ​ដែលជាបំណែក ​មានចំនួនជាង២១ប្រអប់ ដែលបានរក្សាទុកនៅក្នុងឃ្លាំង​មួយ​ចំនួន និងមួយចំនួនទៀត បានរៀបចំដាក់តាំងពិព័រណ៌នៅអគារ«A» និងមួយចំនួនទៀត ដាក់តាំងពិព័រណ៌នៅអគារ«B»។

ចំណែកលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ទួលស្លែង បានឲ្យ​ដឹងដែរ​ថា មកដល់ពេលនេះសារមនី្ទរមានមន្រី្តបច្ចេកទេស ដែលទទួលការបណ្តុះបណ្តាល​ពី​គម្រោង ដែលឧបត្ថម្ភដោយ​ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ​ (កយកា-KOICA) និង​មានការសម្របសម្រួលដោយ​អង្គការ​យូណេស្កូ ភ្នំពេញ។ សព្វថ្ងៃយើងមានមន្រី្តអភិរក្ស ​ក្រដាស​ចំនួន០២រូប ដែលមានសមត្ថភាព ជួសជុល និងអភិរក្ស ដែលក្រដាសដែលខូចខាត និងមាន​មន្រី្តជំនាញថតចម្លងចំនួន០៣រូប ​ជាពិសេសមន្រី្តសារមនី្ទរទួលស្លែង បានជួយការងារ​សារ​មនី្ទរជាតិជាច្រើន ​លើការថតចម្លង។ ក្រៅពីនោះយើងក៏មានមន្រី្តជំនាញ០៣រូប ដែលជាអតីត​និសិ្សតមហាវិទ្យាល័យបុរាណវិទ្យា ​នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈខាងជួសជុល និងអភិរក្ស លើវត្ថុតាងប្រវតិ្តសម្រាប់ធ្វើទារុណកម្មជនរងគ្រោះ។

ជាចុងក្រោយលោក ហង្ស និស្ស័យ ក៏សូមអំពាវនាវដល់ប្អូនៗនិសិ្សត មកពីសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ និងសិល្បៈ ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ឬក៏សាកលវិទ្យាល័យដទៃទៀត មាន​បំណង​ហាត់ការ ឬក៏មានបំណងស្វែងយល់អំពីការងាររបស់សារមនី្ទរ ​សូមអញ្ជើញ​ទាក់ទង​មក​ក្រុមការងារសារមនី្ទរ ​ដើម្បីស្ម័គ្រចិត្តចូលរួមការងារជាមួយសារមនី្ទរ ​ដើម្បីទទួលបានចំណេះដឹង លើ​ការងារអភិរក្សឯកសារ​ និងការងារអភិរក្សវត្ថុតាងប្រវតិ្តសាស្រ្ត និងការងាររដ្ឋបាលទូទៅក្នុងសារមនី្ទរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែងផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm