ក្រុងកំពង់ឆ្នាំង នឹងទទួលបានជ័យលាភីទីក្រុងស្អាត« ផ្ការំដួល ៣ទង » ពីរាជរដ្ឋាភិបាល

2022/12/06 08:34:55 pm        181

កំពង់ឆ្នាំង៖ ក្រោយពីការខិតខំរបស់ប្រជាពលរដ្ឋ អាជ្ញាធរក្រុងខេត្ត និងសង្កាត់ ថ្មីៗនេះ ក្រុង​កំពង់ឆ្នាំង នឹងគ្រងតំណែងជ័យលាភីទីក្រុងស្អាត « ផ្ការំដួល៣ទង » ពីរាជរដ្ឋាភិបាល ។ នេះ​ជា​លើក​ទី១ ហើយ ដែលកាលកន្លងទៅ ក្រុងកំពង់ឆ្នាំងបានត្រឹមតែ ផ្ការំដួល២ទង ២លើក​ជាប់​គ្នា​តែ​ប៉ុណ្ណោះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ​២០២២​នេះថា ជ័យលាភីនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុង​រយៈពេលពេញ៣ឆ្នាំកន្លងមក ។ យើងមិនត្រូវមានមោទនភាពចំពោះជ័យលាភីនេះ ដោយ​ភ្លេច​បន្ត​ធ្វើការងារនោះឡើយ យើងនឹងមិនទម្លាក់ដៃឡើយ គឺនឹងរក្សាជ័យលាភីខាងលើ និង​បង្កើន​ពិន្ទុ​ឱ្យខ្ពស់ជាងលើកមុនៗទៀត ។ ទៅមុខនេះ ខេត្តមានគោលការណ៍ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធក្នុងក្រុងមួយចំនួន ដូចជាកែលម្អផ្លូវទាងអស់ក្នុងក្រុងកំពង់ឆ្នាំង អោយ​ទៅ​ជា​ផ្លូវ​កៅស៊ូ​AC និងប៊េតុង ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអរគុណដល់ប្រតិបត្តិករណ៍ ទេសចរណ៍ និង​ប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមក្នុងការងាររៀបចំក្រុងនាពេលកន្លងមក ដែល​ធ្វើ​ឱ្យ​មាន​លទ្ធផល​ដូចមានថ្ងៃនេះ។

គួរបញ្ជាក់ថា មូលដ្ឋាននៃការវាយតម្លៃទីក្រុងស្អាត ផ្អែកលើសូចនាករចំនួន៧ ចំណុច ។ ទី១ សូច​នាករ គោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន, ទី២ សូចនាករនៃភាពស្អាត, ទី៣ សូច​នាករ​នៃ​ការ​គ្រប់គ្រងសំណល់, ទី៤ សូចនាករនៃការបញ្ជ្រាបការយល់ដឹង, ទី៥ សូចនាករនៃតំបន់បៃតង, ទី៦ សូចនាករសុវត្ថិភាពសុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង, និងទី៧ សូចនាករ នៃ​ហេដ្ឋា​រចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ។ លំដាប់ ពិន្ទុ សម្រាប់ជ័យលាភី «ផ្ការំដួល ៣ទង» ចន្លោះ​ពី​៥៨ និង៧៧ នៃលក្ខណៈវិនិច្ឆ័យ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm