ទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍របស់លោក ពោច សួរ ត្រូវបានបង្ក្រាបទើបមានកិច្ចសន្យាជួលដី

2022/12/06 08:48:06 pm        59

កណ្ដាល៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ ក្បែរផ្លូវជាតិ​លេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្ដាល ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ទើប​មាន​កិច្ចសន្យាជួលដីទៅឱ្យបុគ្គល ឈឿន សារុំ ជា​ជន​សង្ស័យ​ទទួលទោស។

សូមបញ្ជាក់ថា ក្រោយពីល្បីរឿងទីតាំងល្បែងជល់មាន់ បើកដំណើរស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ គឺមានភាពមិនប្រក្រតីមួយរវាងកិច្ចសន្យាជួលដីដោយសង្ស័យម្ចាស់ដី ធ្វើ​លិខិត​ដើម្បី​ដោះខ្លួន ​រួចទម្លាក់កំហុស​ឱ្យអ្នកផ្សេង​ទទួលទោស​ជំនួស​រូបគាត់ ​ក្រោមហេតុផលជួលដី។

បើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ឆាយ សេន មេឃុំព្រែកតាមាក់ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹកទី០៥ ខែធ្នូ២០២២ថា លិខិត​ជួលដីរវាងលោក ​ពោច សួរ នឹងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ​គឺទើបនឹងធ្វើនៅថ្ងៃទី០៤ ខែធ្នូ ២០២២ ម្សិលមិញ​ទេ ព្រោះលោក​ជា​អ្នកចុះហត្ថលេខាផ្ទាល់ដៃ​ ហើយនៅក្នុងកិច្ចសន្យាជួលដីនោះគឺដាក់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

ជុំវិញករណីនេះសមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្ដាល នៅល្ងាចម្សិលមិញនេះ បានឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ខណៈពេលហៅមកបំភ្លឺ ​ពាក់ព័ន្ធការផ្ដល់ទីតាំងសម្រាប់"បនល្បែង"។ ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួនឈ្មោះ ឈឿន សារុំ ភេទប្រុសអាយុ៤២ឆ្នាំ​ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនផងដែរ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីករណីបើក"បនល្បែង"ដដែលៗ នៅលើដីឡូត៍របស់ លោក ពោច សួរ ហើយកន្លងទៅលោក ពោច សួរ ក៏ធ្លាប់មានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព​ បើកល្បែង កាល​ពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែរ។ ក្រោយពីសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបបានបន្សល់ទុក មាន់ជល់ងាប់១ក្បាល​ និងរស់១ក្បាល ​សម្រាប់ឱ្យសមត្ថកិច្ចយកមកធ្វើកំណត់ហេតុ។

លុះព្រលប់ថ្ងៃដដែល "ផ្អែកតាមកិច្ចសន្យាជួលដី រវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ទើបសមត្ថកិច្ចហៅឈ្មោះ ឈឿន សារុំ មកសួរនាំធ្វើកំណត់ហេតុ និងឈានដល់ឃាត់ខ្លួនឈ្មោះ ឈឿន សារុំ តែម្ដងទៅ។ ជុំវិញការឃាត់ខ្លួន ឈ្មោះ ឈឿន សារុំនេះដែរ ត្រូវបានគេមើលឃើញថា លោក ពោច សួរ ហាក់កំពុងរៀបចំផែនការសម្ដែងល្ខោន ​កុហក់សមត្ថកិច្ច ​ដើម្បីដោះខ្លួន ដោយយកអ្នកផ្សេង​មកទទួលកំហុសជំនួសរូបលោក។

នៅថ្ងៃទី០៤.១២.២០២២ បែរជាមានការអះអាង និងបង្ហាញលិខិតជួលដីរវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី តាំងពី ខែមករា ឆ្នាំ២០២២ ទៅវិញ។ ខណៈដែរលោក ពោច សួរ ធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ឱ្យឈប់បើកល្បែងស៊ីសង នៅ​ឯខែកុម្ភៈ ឆ្នាំ២០២២ វិញ ។ពោលគឺ កំណត់ហេតុ កិច្ចសន្យាជាមួយសមត្ថកិច្ច ​នៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងដែលលោក ពោច សួរ ជួលដីឱ្យឈ្មោះ ឈឿន សារុំ តាំងពី ខែមករា ឆ្នាំ២០២២ មុន​កិច្ចសន្យា១ខែ។

ទាក់ទងទៅនឹងករណីខាងលើនេះ លោក ពោច សួរ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារទូរទស្សន៍ BTV ប្រចាំ​ខេត្តកណ្ដាលផងដែរថា កន្លងមកទីតាំងដីមួយកន្លែងនេះធ្លាប់បានជួល​ទៅឲ្យប្អូនជីដូន​មួយ​ធ្វើអាជីវកម្ម ដោយពុំបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ ហើយគាត់​យកទីតាំងដីនេះបើក​ល្បែងស៊ីសង​ជល់មាន់ខុសច្បាប់​ ទើបសមត្ថកិច្ចហៅ លោក ពោច សួរ ដែលជាម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្ដង​រួចមកហើយ។ ទាក់ទងទៅនឹងកិច្ចសន្យាថ្មីដែលលោកទើបតែធ្វើនៅថ្ងៃទី០៤ ខែ​ធ្នូ ឆ្នាំ២០២២ នេះ លោកក៏បានបញ្ជាក់ថា ដោយសារតែ​លោក​បានបាត់នៅឯកសារកិច្ចសន្យាចាស់៕អត្ថបទ៖ ម៉ង់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm