ទ័ពមួកខៀវកម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ ក្រោយពីទ័ពមួកខៀវបីរូបរបួសដោយគ្រាប់មីនបង្កៃនៅម៉ាលី

2022/12/06 09:05:47 pm        617

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែធ្នូនេះ ​កងទ័ពមួកខៀវកម្ពុជាចំនួន ២កងនាំមុខ បានធ្វើដំណើរចេញ​ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលី។

ក្នុងឱកាសជូន​ដំណើរ ​អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​បានណែនាំ​ឲ្យកម្លាំងទំាងអស់ ត្រូវ​បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាការបង្កៃគ្រាប់មីនកែច្នៃ​នៅក្នុងតំបន់បេសកកម្ម ក្រោយពី​ពេលថ្មីៗនេះ​ មានទ័ពមួកខៀវកម្ពុជា​បីរូបបានរបួសដោយសារគ្រាប់មីនបង្កៃទាំងនោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ថ្លែងថា​ កងកម្លាំងមួកខៀវ២កងនាំមុខ ដែលចេញដំណើរប្តូរវេនបញ្ជូនទៅកាន់ប្រទេសម៉ាលី​នៅ​ពេលនេះ គឺមានកងកម្ទេចគ្រឿង ផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ ។

ឯកឧត្ត មបន្តថា នៅក្នុងដំណើរបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការ​សហប្រជាជាតិនៅ​ប្រទេសម៉ាលី កងទ័ពមួកខៀវជួបប្រឈមហានីភ័យច្រើន ហើយឯកឧត្តម ស្នើឲ្យ​កង​កម្លាំង​បង្កើន​ប្រុងប្រយ័ត្នស្តាប់បទបញ្ជាអង្គភាព ​ក្រោយពីកម្ពុជា​ មានកម្លាំងបីរូបបានជួបគ្រោះថ្នាក់ ដោយ​បើកបរឡានជាន់មីនកែច្នៃធន់ស្រាលមួយ​ បង្ករបញ្ហារបួសស្នាមនៅក្នុងតំបន់បេសកកម្ម។

កងកម្លាំងសដែលចេញដំណើរប្តូរវេន ​បានថ្លែងថា បន្ទាប់ពីកងកម្លាំងកំពុងបំពេញ​បេសកកម្មនៅ​ប្រទេសម៉ាលី​ បានជួបហេតុការណ៍​បរឡានជាន់គ្រាប់មីនផ្ទុះបង្ករបួសស្នាម​នោះមក បាន​ធ្វើ​ឲ្យកងកម្លាំងដែលនឹងចេញដំណើរនៅពេលនេះរឹតតែមានបទពិសោធន៍​ ដោះស្រាយបញ្ហាប្រឈម និងបង្កើនការពារខ្លួនឲ្យមានសុវត្ថិភាពនៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាព។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជា ​មានកម្លាំងមួកខៀវជាង៨០០នាក់ បាននិងកំពុងឈរជើង​បំពេញ​បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមប្រទេសចំនួន​ រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល​ ក្នុងនោះនៅប្រទេសម៉ាលី មានទ័ពមួក​ខៀវកម្ពុជា កំពុងឈរជើងមានចំនួនជិត៣០០នាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm