ការប្រឡងបាក់ឌុបថ្ងៃទី២នៅខេត្តកណ្តាល បន្តរលូនស្ថិតក្រោមការតាមដានតឹងតែងពីមន្រ្តីACU

2022/12/06 09:22:59 pm        709

កណ្ដាល ៖នៅថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២នេះ គឺជាថ្ងៃទី២ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២ ។ សម្រាប់ការប្រឡងនេះ មានបេក្ខជន បេក្ខនារីជិត១ម៉ឺននាក់ នៅខេត្តកណ្តាល បានចូលប្រឡងដោយរលូន ក្រោមការកិច្ចសង្កេតការណ៍ និងការតាមឃ្លាំមើលយ៉ាងដិតដល់បំផុត ​ពីមន្ត្រី និងបុគ្គលិកស្ម័គ្រចិត្តសង្កេតការណ៍​នៃអង្គភាព​ប្រឆាំងអំពើពុករលួយ។

បុគ្គលិកស្ម័គ្រចិត្តសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅក្នុងដំណើរការប្រឡងនេះ ក្រុមការងារសង្កេតការណ៍ប្រឆាំង​អំពើ​ពុករលួយ បានតាមឃ្លាំមើលដំណើរការប្រឡងតាំង​ពី​ខ្លោងទ្វារ រហូតដល់បន្ទប់ប្រឡង​នៅគ្រប់​បន្ទប់ទំាងអស់ សំដៅតាមដានសកម្មភាពបេក្ខជន​ និងអនុរក្ស ដើម្បីកុំឲ្យភាពមិនប្រក្រតីកើតឡើង ដូចជាការ ​សូកប៉ាន់​យកសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង ​ការលួចចម្លងគ្នា និងពិនិត្យនាឡិកា​ទំនើបៗ​ដែលមានផ្ទុកឯកសារផ្សេងៗជាដើម។

នៅក្នុងដំណើរការប្រឡងនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចុះពិនិត្យមើលការប្រឡងនេះ​នៅតាមបណ្តាខេត្តមួយ​ចំនួន ​ហើយតាមមណ្ឌលប្រឡងនោះ គឺសុទ្ធតែមានវត្តមានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​មានបែងចែកគ្នាដាក់នៅគ្រប់បន្ទប់ប្រឡងទំាងអស់។

ឯកឧត្តម ឱម យ៉ិនទៀង បានប្រាប់BTVថា កិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់​ពី​ដំណាក់កាលទីមួយនៃការប្រឡងវិញ្ញាសា​សរសេរ​នេះទៅ ​មន្ត្រីនៃអង្គភាព នឹងបន្តតាមសង្កេត​ការណ៍​នៅដំណាក់កាលទី ២ ​គឺការធ្វើកំណែ​ ហើយនឹងបន្តទៅដំណាក់កាលទី​ ៣ ការកែ រហូត​ដំណាក់កាលទី ៤ គឺការប្រកាសពិន្ទុលទ្ធផលប្រឡង ។

បេក្ខជន បេក្ខនារីប្រឡងនិងអាណាព្យាបាល ​បាននិយាយថា ​ការប្រឡងនេះ គឺមានភាព​សុក្រិត្យយុត្តិធម៌ គ្មានសូកប៉ាន់​អនុរក្សដើម្បីបានឱកាសងាកមើលគ្នា​ ចម្លងប្រ៊ីយ៉ុង និងសួរគ្នាជាដើម។

របាយការណ៍មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល៖ ទូទាំងខេត្តកណ្តាល មានបេក្ខជន បេក្ខនារីត្រូវប្រឡងបាក់ឌុបឆ្នាំ២០២២នេះ មានចំនួន១ម៉ឺន១៤៣នាក់ ​ហើយនៅថ្ងៃទី១នៃការប្រឡង មានបេក្ខជន បេក្ខនារីចូលប្រឡង ៩៩៤៩នាក់ ​ ក្នុងនោះស្រី ៥៤៧៤នាក់​ និងមានបេក្ខជន បេក្ខនារី អវត្តមានមិនបានចូលប្រឡងចំនួន១៩៤នាក់៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm