កោះកុង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍នៅថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២នេះថា ភូមិចំនួន ០៤ ស្ថិតក្នុងឃុំថ្មស និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង នឹងត្រូវប្រកាសជាភូមិអស់មីន ក្នុងខែធ្នូឆ្នាំ២០២២ ក្រោមការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងប្រតិបត្តិការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ។