ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង សុំឲ្យ​ប្រជាពលរដ្ឋ​ទាំង ​៦​គ្រួសារ ​ខិតខំ​កសាង និង​ជួសជុលផ្ទះ​ឡើងវិញ បន្ទាប់ពី​រង​ការឆេះ​ស្ទើរ​ទាំងស្រុង

2022/12/06 05:35:19 pm        385

​កំពង់ឆ្នាំង​៖ ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ចុះ​ជួប​សួរសុខទុក្ខ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំង ​៦​គ្រួសារ ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​ខិតខំ​ឡើងវិញ​ជាមួយ​មុខរបរ​របស់ខ្លួន ដើម្បី​កសាង​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន ជាពិសេស​ខិតខំ​ថែរក្សា​សុខភាព​របស់ខ្លួន​គ្រប់ៗ​គ្នា ព្រោះ​ឧ​ប្បទ​វ​ហេតុនេះ គ្មាន​អ្នកណា​ដឹង​មុន​នោះឡើយ​។ រួម​ដំណើរ​មាន​លោកជំទាវ កែ ច័ន្ទ​មុនី អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម រួម​និង​ក្រុមការងារ​ផងដែរ​។​

​ក្នុងពេល​ចុះ​សួរ​ទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ លោកជំទាវ កែ ច័ន្ទ​មុនី បាន​ថ្លែងថា​ ក្នុងពេល​កើតហេតុ​នោះ លោកជំទាវ ​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង និង​បាន​ជួយ​អន្តរាគមន៍​ទាំងអស់គ្នា​ផងដែរ។

បន្ទាប់ពី​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានដឹង​ពី​ហេតុការណ៍​នេះ​រួចមក សម្តេច​មាន​ក្តី​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​របស់​សម្តេច​ជា​ពន់ពេក និង​បានអោយ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែលមាន​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ជា​ប្រធាន បាន​ចុះ​យក​អំណោយ​មនុស្សធម៌ មក​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​ ៦​គ្រួសារ​ភ្លាមៗ​ផងដែរ​។

សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​បងប្អូន​ពី​ចំងាយ ថ្វីត្បិតតែ​សម្តេច​មិនបាន​ចុះមក​ជួប​ផ្ទាល់ ក៏ប៉ុន្តែ ​សុខ​ទុក​របស់​ប្រជាពលរដ្ឋ​ទាំងអស់ គឺជា​សុខ​ទុក​របស់​សម្តេច និង​ក្រុមការងារ​កាកបាទក្រហម​ទាំងអស់​ផងដែរ​។​

គួររំលឹកថា​៖ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បណ្តាលអោយ​ផ្ទះ​ប្រជាពលរដ្ឋ​ ៦​ល្វែង ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើ​ទាំងស្រុង។

ក្នុង​ឧប្បត្តិ​ហេតុនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ជាច្រើន​គ្រឿង បានចេញ​ជួយ​អន្តរាគមន៍បាញ់​ពន្លត់ ដែល​ធ្វើឱ្យ​ស្ថានភាព​បាន ធូរស្រាល​មិន​បង្ករ​ឱ្យ​ឆេះ​រាលដាល​បន្តទៅ ផ្ទះ​ផ្សេង​ទៀតឡើយ​។ ការខូចខាត​នៅក្នុង​ហេតុការណ៍​នេះ​មានផ្ទះ​ចំនួន​១​ល្វែង​ឆេះ​អស់​គ្មាន​សល់ និង​ ៥​ល្វែង​ទៀត​ឆេះ​តែមួយ​កំណាត់​ក្រោយ រួម​និង​ឆេះ​សម្ភារៈ​នៅក្នុង​ផ្ទះ​អស់​មួយចំនួនធំ។ ដោយឡែក​ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាលអោយ​អ្នកណាម្នាក់​រងរបួស​ឡើយ​៕ អត្ថបទ៖ ហុង វាស្នា​

អត្ថបទដែលទាក់ទង

សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ
2024/04/18 10:43:35 pm        1
រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm        1
មេបញ្ជាការស្តីទី វរសេនាតូចលេខលេខ៥៣៤ ដឹកនាំ នាយទាហាន-ពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព
2024/04/18 08:05:39 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ជឿជាក់ថាព្រឹទ្ធសភានឹងដំណើរការល្អបន្ទាប់ពីសម្តេចជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សឆន្ទៈខ្មែរ

2024/04/18 10:43:35 pm
​រដ្ឋមន្ត្រីក្រសួងការងារ៖ សង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
2024/04/18 09:01:44 pm
​លោក គូលេ បាននិយាយថា អ៊ុយក្រែនស្វះស្វែងរកការគាំទ្រផ្នែកប្រព័ន្ធការពារដែនអាកាសពីជំនួបកំពូល G7
2024/04/18 08:47:38 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ទាំងទីក្រុងប៉េកាំង និងហ្សាការតា ចង់ឃើញស្ថិរភាពក្នុងតំបន់ និងមជ្ឈិមបូព៌ា
2024/04/18 08:45:23 pm
​កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូដោយនិយាយថា បង្ហាញពីការវាយប្រហារលើគោលដៅក្រុមហេស បូឡាក្នុងប្រទេសលីបង់
2024/04/18 08:40:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/17 11:30:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/18 03:26:29 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/12 02:26:18 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/18 11:18:49 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am