CAMSOC ​ជំរុញ​ការត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ មុនពេល ១០០​ថ្ងៃ​នៃ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/12/07 05:30:13 pm        636

​ស៊ីហ្គេម៖ គណៈ​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) ​នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់ខ្លួនជាមួយ​គណៈកម្មការ​ជំនាញ​នានា ក្នុងការ​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុនពេល ១០០​ថ្ងៃ​ចូលមក​ដល់នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា់​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ CAMSOC ​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះមាន​លទ្ធផល​ល្អប្រសើរ ដោយ​គណៈកម្មការ​ជំនាញ​ក្រោម​ឱវាទ​របស់ខ្លួន បាន​ជ្រាប​ច្បាស់​អំពី​តួនាទី ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​ព​ន្លឿ​ន​ផែនការ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ឲ្យ​មាន​ដំណើរការ​ដោយ​រលូន មុនពេល​មកដល់ ១០០​ថ្ងៃនា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខដែល​នឹងមាន​ការងារ​ថ្មីៗ​ជាច្រើន​ទៀត​ត្រូវធ្វើ។​ ​ជុំវិញ​កិច្ចប្រជុំ​នេះ ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ ២​ចំណុច​សំខាន់ៗ ទី​១. យកចិត្តទុកដាក់​លើ​កិច្ចការរដ្ឋបាល និង​ការទទួលខុសត្រូវ​លើ​ធនធានមនុស្ស ដោយ​ត្រៀម​ប្រមូលផ្តុំ​ធ្វើការនៅ​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការរួម និង​ទី​២ គឺ​ការត្រួត​ពិនិត្យឡើងវិញ​នូវ​កិច្ច​ការដែល​បានធ្វើ និង​អ្វីដែល​មិនទាន់​បានធ្វើ ហើយ​អ្វីដែល​មិនទាន់បាន​បំពេញនឹងត្រូវ​ជំរុញ​ឲ្យ​បំពេញបន្ថែម​លើ​កិច្ចការ​ទាំងនោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ឲ្យ​បាន​រួចរាល់មុន​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ដែលជា​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បាន​គូសបញ្ជាក់ថា សម្រាប់​រយៈពេល​នៅសល់​នេះត្រូវតែមាន​សក្តានុពល​អំពី​ការត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ និង​បណ្តា​ប្រទេស​នានា​នៃ​អាស៊ាន ដែល​ត្រៀម​មក​ចូលរួម​ប្រក​កួត​ប្រជែង​មេដាយនា​ស៊ី​ហ្គេម ២០២៣​។ ក្នុងអំឡុង​រយៈពេល​ស​ល់ ១០០​ថ្ងៃ គណៈកម្មាធិការ​ជាតិ​ CAMSOC ​នឹង​រៀបចំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ខ្លាំងក្លា​នូវ​កម្មវិធី​សំខាន់ៗ​ទាំងអស់​ជាមួយនឹង​កម្មវិធី​ប្រារព្ធ​ពិធី ១០០​ថ្ងៃ បូក​ជាមួយនឹង​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម​នៃ ១១​ប្រទេស​ក្នុង​អាស៊ាន​ជាដើម។​ ​គួរ​បញ្ជាក់ថា ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ថ្ងៃទី​០៥ ខែឧសភា និង​បិទ​នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ថ្ងៃនេះនៅសល់​រយៈពេល ១៤៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ បន្ទាប់មក​កម្ពុជានឹង​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ បន្ដទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm