លោក ​Putin រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្ដីពី​សន្តិសុខ​ក្នុង​ប្រទេស ​ក្រោយ​ការ​ផ្ទុះ​មូលដ្ឋាន​ទ័ពអាកាស​ ៣​កន្លែង​

2022/12/07 06:07:52 pm        824

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​អង្គារ​បាន​កោះ​ឲ្យ​មាន​កិច្ចប្រជុំ​មួយ​ជា​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក​ ដើម្បី​ពិភាក្សា​ពី​ការការពារ​ក្នុងស្រុក​របស់​ប្រទេស​នេះ បន្ទាប់ពី​មានការ​ផ្ទុះ​លើ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​៣ ​នៅ​សប្ដាហ៍​នេះ​។​

​វិមាន​ក្រឹម​ឡាំងពុំបាន​បញ្ចេញ​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​នេះ​ទេ ប៉ុន្តែ​បាន​និយាយថា ក្រុមមន្ត្រី​រុស្ស៊ីបាន​សម្លឹង​រក​ការគាំទ្រ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​។ ​កិច្ចប្រជុំ​នេះទំនងជា​នឹង​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​មូលដ្ឋាន​ទ័ពអាកាស​ទី​៣ ត្រូវបាន​រង​ការវាយប្រហារ​នៅក្នុង​ទីក្រុង Kursk របស់​រុស្ស៊ីភាគ​ខាងជើង​ព្រំដែន​អ៊ុយ​ក្រែ​ន មួយថ្ងៃ​ក្រោយ​ការផ្ទុះត្រូវបាន​រាយការណ៍​នៅ​មូលដ្ឋាន​ទ័ពអាកាស​ចំនួន​២​ ដាច់ដោយឡែក​ពីគ្នាដែល​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​រយ​ម៉ា​យល៍ក្នុង​ទឹកដី​រុស្ស៊ី​។ ​យោងតាម​សារព័ត៌មាន Reuters អភិបាល​តំបន់ Kursk បាន​និយាយថា យាន​ដ្រូ​ន​មួយគ្រឿងបាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាកាស ដែល​បណ្ដាល​ឲ្យ​ទីតាំង​ស្តុក​ប្រេង​មួយកន្លែងត្រូវបាន​ឆេះ ប៉ុន្តែ​ពុំមាន​អ្នករបួស​ ឬ​ស្លាប់​ណាមួយ​ត្រូវបាន​រាយការណ៍​ទេ​។

​យ៉ាងហោចណាស់​យន្តហោះ​ទ​ម្លា​ក់​គ្រាប់បែក​ធុន​ធ្ងន់ Tu-95 BEAR ចំនួន​ ២​គ្រឿងត្រូវបាន​បំផ្លាញក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​មូលដ្ឋាន​ទ័ពអាកាស​ ២​កន្លែង​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​មនុស្ស ​៣​នាក់​បាន​ស្លាប់។ ​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​ ជា​អ្នកបើក​ការវាយប្រហារ​ទាំងនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        50
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        71
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm