លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងថា អត្តសញ្ញាណប័ណ្ណអស់សុពលភាព៩០ថ្ងៃបាត់-ខូច ត្រូវទៅបំពេញបែបបទធ្វើថ្មី

2022/12/07 08:52:17 pm        1.3 K

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ​ស្នង​ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងណា ដែល​មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព សល់រយៈពេល៩០ថ្ងៃ ត្រូវ​យក​អត្ត​សញ្ញា​ណប័ណ្ណ​នោះ​ទៅឲ្យមន្ត្រីនគរបាលធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ពិនិត្យនៅស្នងការ។ បើ​មន្ត្រីនគរបាលពិនិត្យឃើញសុពលភាពនៅសល់រយៈពេល៩០ថ្ងៃ អាច​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី​ជូនបានហើយ។

លោកឧត្តមសេនីយ៍ទោ ខូវ លី បានអោយដឹងថា ចំណែកអត្តសញ្ញាណប័ណ្ណបាត់ ខូច ត្រូវ​ទៅ​ដាក់​ពាក្យ​សុំ​បញ្ជាក់ពីការបាត់ ខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលខ្លួនរស់នៅ។ នៅពេល​មន្ត្រី​បញ្ជាក់​រួចរាល់ហើយ អាចយកមកធ្វើថ្មីនៅស្នងការដ្ឋាននគរបាលខេត្តបានហើយ។ ចំពោះយុវជន និង​យុវនារីណា មានអាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើង​ត្រូវ​យក​ឯកសារ​មក​បំពេញ​បែប​បទ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរថ្មី​នៅស្នងការនគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្រុក ឬស្នាក់ការធ្វើ​សំណុំ​ឯកសារ​នៅ​តាម​មូលដ្ឋាន​ដែល​មាន​មន្ត្រី​នគរបាល​អត្ត​សញ្ញាណ​កម្ម​កំពុង​ធ្វើ​ជូន​បង​ប្អូន​នៅ​តាម​មូលដ្ឋានទាំង២៣ទីតាំងក្នុងខេត្តកំពង់ឆ្នាំងក៏បាន ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតជាតិនា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំណែក​អ្នក​មិន​ទាន់​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សូមសាមីខ្លួន ធ្វើការទំនាក់ទំនងមកខាងឃុំសង្កាត់ទាំង៧១ក្នុងខេត្ត។ ក្នុងនោះ ត្រូវ​យក​ឯកសារមកធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរថ្មី រួមមានសៀវភៅគ្រួសារ អត្តសញ្ញាណ​ប័ណ្ណ​ហ្វូតូ សំបុត្រកំណើត និងសំបុត្របញ្ជាក់ អាពាហ៍ពិពាហ៍ ជាដើម។

លោកឧត្តមសេនីយ៍ទោបានបន្តថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះ មាន​សារ​ប្រយោជន៍​ណាស់ ចំពោះ​ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ធ្វើ​ជា​ឯកសារផ្សេងៗពិសេសចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ។ លោកឧត្តមសេនីយ៍ទោ ខូវ លី បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផុត​សុពលភាព ឬមុនផុតសុពលភាពរយៈពេល៩០ថ្ងៃ , បាត់ ឬខូចអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និងអ្នកដែលគ្រប់អាយុ១៨ឆ្នាំឡើង ត្រូវរូតរះទៅធ្វើឲ្យ​បាន​ឆាប់​មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខចូលមកដល់។ ប្រជាពលរដ្ឋ​ណាមា​ន​បញ្ហា​រឿង​អត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលនៅជិត​បំផុត​ដើម្បី​មក​បំពេញ​បែប​បទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm