ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំរុញអោយយកចិត្តទុកដាក់​លើតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន

2022/12/07 09:00:59 pm        79

កំពង់ឆ្នាំង ៖ ប្រធានក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ជំរុ​ញ​អោយ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​តាមមូលដ្ឋាន ដោយមិនត្រូវទុកកិច្ចការងារទាំងនោះចោលឡើយ។ វេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៣ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២២​នេះ មានការអញ្ជើញចូលរួមឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក យិន សាវ៉េន អភិបាលរងខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជាច្រើន​នាក់​ផង​ដែរ។

វេទិកានេះ មានគោលបំណងដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែល​បានមកពីក្រុងកំពង់ឆ្នាំង បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុងសង្កាត់ និង​បញ្ហា​ប្រឈម ដែល កើតមានកន្លងមក ហើយវេទិកានេះ នឹងផ្តល់​ឱកាស​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​ប្រជាពលរដ្ឋពាក់ព័ន្ធនិង កង្វល់សំណូមពរ តម្រូវការ ជាក់ស្តែងក្នុង​មូល​ដ្ឋាន​របស់​ខ្លួន។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តបានអោយបញ្ជាក់ថា​ គោល​បំណង​សំខាន់ៗ​ក្នុង​ការ​ផ្តល់​ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហា​ប្រឈម និងអំពីបញ្ហាអាទិភាពនៃការ អភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំបន្ទាប់ និង​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ ក្នុងការផ្តល់យោបល់ការ ពិភាក្សាលើខ្លឹមសារ និងរបាយការណ៍ ព្រម​ទាំង​ទទួល​យក​នូវ​អនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យពិភាក្សាដោះស្រាយ និង​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម និងបង្កើនភាពសិ្នទ្ធស្នាល រវាងអ្នកផ្តល់សេវាសាធារណៈឲ្យ កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។

សមាជិកក្រុមប្រឹក្សាខេត្ត បានអាននូវបទបញ្ជាផ្ទៃក្នុង និងបង្ហាញពីតួនាទីភារកិច្ច សិទ្ធិអំណាច របស់​ក្រុមប្រឹក្សា និងទិដ្ឋភាពរួមនៃការអភិវឌ្ឍន៍នៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងសំណួរ សំណូម​ពរ និងចម្លើយដែលសមាជិកអង្គវេទិកា បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់​នៅ​តាម​មូលដ្ឋាន ដោយផ្តោតទៅលើបញ្ហាអសកម្មមួយចំនួន ដើម្បីបំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ ឯកឧត្តមបានអរគុណដល់បងប្អូន ដែលបាន​ចំណាយ​ពេល​ចូល​រួម​ក្នុង​វេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាកំពង់ឆ្នាំងអាណត្តិទី៣ ដែលបាន​ធ្វើ​ឲ្យ​យើង​បាន​យល់​កាន់​តែ​ច្បាស់​រាល់​ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត​ក្រុង​ដឹង​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តាមមូលដ្ឋាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm