អាមេរិក​និយាយថា ពុំបាន​ជំរុញ​ទឹកចិត្ត ឬ​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នោះ​ទេ

2022/12/07 09:22:49 pm        727

​អាមេរិក៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​ពុំបាន​បញ្ឈប់​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ដើម្បី​អនុវត្ត​ការវាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​នោះទេ ហើយ​សហរដ្ឋអាមេរិក​ក៏​ពុំបាន​ជំរុញ​ទឹកចិត្ត ឬ​អនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នោះដែរ​។

លោក Austin ដែល​ចូលរួម​ដោយ​មន្ត្រី​អូស្ត្រាលី និង​រដ្ឋមន្ត្រីការបរទេស​លោក Antony Blinken បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង 19ពាន់​លាន​ដុល្លារ​ក្នុងការ​ផ្តល់ជំនួយ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​ន និង​បាន​ស្នើឱ្យ​ដៃគូ​ចូលរួម​ក្នុងការ​ផ្តល់ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន​។ ​អាកាស​យានដ្ឋាន​ទី​៣ ​របស់​រុស្ស៊ី​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​អង្គារក្នុងការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន មួយថ្ងៃ​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បានបង្ហាញ​សមត្ថភាព​ថ្មី ​ក្នុង​ការចូល​កាន់តែ​ជ្រៅ​រាប់រយ​គីឡូម៉ែត្រ​ទៅក្នុង​ដែនអាកាស​រុស្ស៊ី ដោយ​ការវាយប្រហារ​លើ​មូលដ្ឋានចំនួន​ពីរ​កន្លែង​។ ក្រុមមន្ត្រី​នៅក្នុង​ទីក្រុង Kursk របស់​រុស្ស៊ីចម្ងាយ​ប្រមាណ 90គីឡូម៉ែត្រភាគ​ខាងជើង​ព្រំដែន​អ៊ុយ​ក្រែ​ន បានបង្ហាញ​រូបភាព​ផ្សែងខ្មៅ​នៅលើ​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការវាយប្រហារ​ចុងក្រោយបង្អស់​លើក​ទី​៣​។ អភិបាលក្រុង​និយាយថា អាង​ស្តុក​ប្រេង​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ពុំមាន​អ្នកស្លាប់​ ឬ​រងរបួស​នោះទេ​។​

​កាលពី​ថ្ងៃ​ច័ន្ទរុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​រង​ការវាយប្រហារ​ក្នុង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​អ៊ុយ​ក្រែ​ន ជា​អ្វីដែល​ខ្លួន​និយាយថាជា​យាន​ដ្រូ​ន​សម័យ​សូ​វៀត នៅ​មូលដ្ឋាន​ទ័ពអាកាស Engels ជាទី​តាំង​ដាក់យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី។ អ៊ុយ​ក្រែ​ន​ពុំបាន​អះអាង​ការទទួលខុសត្រូវ​ដោយផ្ទាល់​ ចំពោះ​ការវាយប្រហារ​នេះ​ទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិកលោក Ned Price បាន​និយាយថា ពុំមាន​ការបញ្ជាក់​ណាមួយ​ថា ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​អ៊ុយ​ក្រែ​ន​នោះទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm