គ្រូពេទ្យ​ប្រេ​ស៊ី​ល​បញ្ជាក់ថា ​ស្ថានភាព​សុខភាព​របស់លោក Pele ល្អប្រសើរ​ជាង​មុន

2022/12/07 09:30:09 pm        84

​បាល់ទាត់៖ ​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele កំពុង​បង្ហាញ​ពី​ភាពប្រសើរ​ឡើងវិញ​នៃ​សុខភាព​របស់ខ្លួន បន្ទាប់ពី​បុរស​អាយុ ៨២ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន ​ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​ការព្យាបាល​របស់​គាត់​ចំពោះ​ជំងឺមហារីក​ពោះវៀន នេះ​បើ​យោងតាម​របាយការណ៍​វេជ្ជសាស្ត្រ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ Albert Einstein នៃ​ទីក្រុង Sao Paulo បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា Pele ក៏​កំពុង​ត្រូវបាន​ព្យាបាល​ការឆ្លង​មេរោគ​ផ្លូវដង្ហើម ស្នាក់​នៅក្នុង​បន្ទប់​មន្ទីរពេទ្យ​ធម្មតា​ជាមួយនឹង​សញ្ញា​សំខាន់ៗ និង​ដឹងខ្លួន​។​ ​លោក Pele ធ្លាប់បាន​វះ​យក​ដុំ​សាច់​ចេញពី​ពោះវៀនធំ​របស់គាត់​កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​បានទទួល​ការថែទាំ​សុខភាព​សម្រាប់​ជំងឺ​នេះ​ជាប្រចាំ​។​ ​វេជ្ជបណ្ឌិត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​អ្នកជំងឺ​នៅតែ​បន្ត​បង្ហាញ​ភាពប្រសើរ​ឡើងជា​លំដាប់​នៅក្នុង​ស្ថានភាព​ទូទៅ​របស់គាត់ ជាពិសេស​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​"។​ ​កាលពី​ថ្ងៃ​ចន្ទ​លោក Pele បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់គាត់​ចំពោះ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ ក្នុងការ​ប្រកួត World Cup ក្នុងពេលដែល​ប្រេ​ស៊ី​ល​យកឈ្នះ​កូរ៉េ ៤-១ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​លោក​ទស្សនាការ​ប្រកួត​នេះ​ពី​មន្ទីរពេទ្យ​។​

​អំឡុងពេល​ប្រកួតកីឡាករ​របស់​ប្រេ​ស៊ី​ល​បាន​លាត​ផ្ទាំង​បដា​នៅលើ​ទីលាន​ ជាមួយនឹង​រូបថត​បាល់ទាត់​ដ៏​អស្ចារ្យ​អំឡុងពេល​ការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ១៩៧០ របស់លោក Pele​។​ ​អតីត​ខ្សែប្រយុទ្ធ​រូបនេះ​បាន​លេង​ឱ្យ​ក្រុម​ប្រេ​ស៊ី​ល និង​ក្លឹប Santos និង New York Cosmos ដោយបាន​ជួយ​ដឹកនាំ​ប្រទេស​របស់គាត់​ឱ្យ​ឈ្នះ​ជើងឯក World Cup ចំនួន​បី​ក្នុង​ឆ្នាំ១៩៥៨, ១៩៦២ និង ១៩៧០ ដែលជា​ស្នាដៃ​គ្មាន​កីឡាករ​ណា​ផ្សេងទៀត​សម្រេច​បានឡើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm