២៧​ឆ្នាំ​នៃ​ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរបាន​រួម​ចំណែក​សំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច​

2022/12/08 05:32:23 pm        248

ម៉ា​រ៉ា​តុង៖ ​គិត​ត្រឹម​ឆ្នាំ​២០២២ ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គឺមាន​រយៈពេល ២៧​ឆ្នាំ​មកហើយ ដោយ​ព្រឹត្តិការណ៍​នេះបានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កំណើន​ទេសចរណ៍ និង​សេដ្ឋកិច្ច។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់ពី​បុ​រេ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​នេះត្រូវបាន​រៀបចំ និង​បើក​ឲ្យ​មានការ​ចូលរួម​ដោយ​សេរីដោយមាន​អ្នកចូលរួម​សរុប ៧,៥៤៣​នាក់នៅ​តំបន់​អង្គរកាលពី​ថ្មីៗកន្លងទៅ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ទេសចរណ៍ និង​កីឡា​បាន​ក្លាយ​ជា​របត់​ថ្មី​មួយ​របស់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ហើយ​រៀងរាល់ឆ្នាំ អង្គការ​ទេសចរណ៍​ពិភពលោកបាន​វាយតម្លៃ​មាន​ទេសចរណ៍​កីឡា​ប្រមាណ ១២ ទៅ ១៥​លាន​នាក់បាន​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង ក្នុងនោះ​កម្ពុជា​ក៏មាន​ចំណែក​ពី ១០ ទៅ ១៥ភាគរយនៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ។​​

​គួរ​ដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិនៅ​អង្គរវត្ត បាន​បង្កើតឡើង​ដំបូងកាលពី​ឆ្នាំ​១៩៩៦ ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ តែ​ដោយមាន​ការជំរុញ និង​គាំទ្រ​ពី​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារួមជាមួយ​ដៃគូ បាន​បន្ដ​រៀបចំ​ព្រឹត្តិការណ៍​នេះរហូតដល់​ទទួលបាន​ជោគជ័យ ពិសេស​មុន​ផ្ទុះ​កូ​វីដ​-១៩ ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះបាន​ទាក់ទាញ​អ្នកចូលរួម​រហូតដល់​ជាង ១៣,០០០​នាក់​ឯណោះ​។​ ​គោល​បំណង​សំខាន់ៗ​នៃ​ព្រឹត្តិការណ៍​នេះ ក្រៅពី​បំផុស​ប្រជាពលរដ្ឋ​លេង​កីឡា​ដើម្បី​សុខភាព និង​រួមចំណែក​វិស័យ​ទេសចរណ៍ ក៏ដូចជា​ផ្សព្វផ្សាយ​តំបន់​បេតិកភណ្ឌ ប្រាង្គ​ប្រាសាទនៃ​តំបន់​អង្គរ ខេត្តសៀមរាប ក៏​ដើម្បី​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ ដោយ​ការស្វែងរក​មូលនិធិ​ជួយ​ដល់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និងអង្គការ​មនុស្សធម៌​ជាតិ​-​អន្ដរជាតិ​មួយចំនួនទៀត។ ម្យ៉ាង​ក៏​ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        65
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm