ជម្រើសជាតិ​ប្រដាល់សកល ៨​រូប​នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​កា​ហ្សា​ក់​ស្ថាន​ត្រៀម​ស៊ី​ហ្គេម

2022/12/08 06:19:30 pm        85

ប្រដាល់សកល៖ ​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុ​ជានឹង​បញ្ជូន​កីឡាករ​ជម្រើសជាតិ ៨​រូបទៅ​បោះជំរំ​ហ្វឹកហាត់នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថានរយៈពេល ២​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ដែល​ត្រៀម​ចេញ​បោះជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក​នេះរួមមាន​កីឡាករ នៅ សុខ​ទី​, សៅ រង្សី​, ទូច ដេវីត​, វ៉ែន រដ្ឋា​, ពេញ វណ្ណ​ថង​, អាន់​វ៉ា ណា​ស្រេ​ឌី​នូវ​, អុង ភារា​ក់ និង​កីឡាករ រ៉ា​ចា​ពៅ អាប់​ឌុល​ឡា ។​ ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ការបោះ​ជំរំ​នេះ​គឺជា​ឱកាស​មួយ​ដ៏​សំខាន់បន្ថែម​លើ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ការប្រកួត​នាពេល​កន្លងមក សម្រាប់​កីឡាករ​ធ្វើការ​ពង្រឹងសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរក​គុណ​ផល​កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក​ថា កំឡុងពេល​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ​កម្ពុជាក៏​នឹង​ប្រកួត​ដកស្រង់​បច្ចេកទេស​ជាមួយ​ជម្រើសជាតិ​គុយបា កា​ហ្សា​ក់​ស្ថាន ក៏ដូចជា​ជើង​ខ្លាំង​មួយចំនួនទៀត​មកពី​ជុំវិញ​ពិភពលោក​ទៀតផង។​ ​លើសពីនេះ សហព័ន្ធ​ក៏មាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ចូលរួម​បោះជំរំ​ហ្វឹកហាត់ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត មុន​ឈានដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែលជា​គោលដៅ​ដ៏​សំខាន់បំផុត​របស់​សហ​ព័ន្ធ សម្រាប់​ផែនការ​ឆ្នាំ​២០២៣ ផងដែរ ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm