មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំងសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ រៀបចំពិធីប្រឡង ដាល់អំបុក និងបង្ហើរខ្លែង ក្នុងពេលខាងមុខ

2022/12/08 08:01:15 pm        609

ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នឹងរៀបចំពិធីប្រឡង ដាល់អំបុក និងប្រឡងបង្ហើរខ្លែង នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះ នៅទីលានចំការដូង នៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើតាមលោក នូ សោភណ័ ជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាន​នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះថា នាយកដ្ឋាន​បានសហការជាមួយមន្ទីរវប្បធម៌ខេត្ត ចាប់តាំងពីដើមទីដំបូង នៃកម្មវិធី បានជួយសម្របសម្រួលជាទម្រង់បែបបទ ​នៃព្រឹត្តិការណ៍ និង​កិច្ចការលើបទពិសោធន៍ ដែលធ្លាប់ធ្វើនាពេលកន្លងមក។ ព្រឹត្តិការណ៍នាពេលខាងមុខនេះ គឺ​ប្រារព្ធ​ឡើងក្នុងនាមជាសហគមន៍ ​សម្រាប់ប្រជាជនរស់នៅក្នុងខេត្តកំពង់ឆ្នាំង។

លោក បានបន្ថែមថា មកដល់ពេលនេះកិច្ចនានា បានរៀបចំជាបណ្តើរៗហើយបាន​ទទួលពាក្យ​បេក្ខជន​ប្រឡង​ដាល់អំបុក មកពីសហគមន៍នានា ​ចំនួន៨ក្រុម​ ក្នុងមួយក្រុម ​មាន៨នាក់។ ហើយបេក្ខជនបង្ហើរខ្លែង មានចំនួន១១ក្រុម ​មកពីទូទាំងខេត្តកំពង់ឆ្នាំង ​ហើយក្នុងមួយក្រុម មាន៤នាក់។ ក្រៅពីប្រឡងប្រធានមូលនិធិអ៊ីងហ្វោនដេសិន (INGFoundation) បានផ្តល់​ថវិកា​ឲ្យមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង ​ស្វែងរកចាស់ព្រឹទ្ធចារ្យ ដែលមានជំនាញធ្វើខ្លែងឯក ធ្វើបាន​ចំនួន៨០ខ្លែង​ សម្រាប់ចែកជូនយុវជន ​យុវនារី ​បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។

ដូច្នេះសូមបងប្អូនសាធារណជនពិសេស យុវជន យុវនារី ​ដែលមាន ​បំណងចង់ចូលរួមប្រឡង - សូមអញ្ជើញទាក់ទងសួរព័ត៌មានលម្អិតជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ​ដែលមាន អាសយដ្ឋាន​នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង​ ឬតាមរយៈលេខទូរស័ព្ទ 011 456 112 ក្រៅពីការប្រឡងដាល់អំបុកនិងបង្ហើរខ្លែង ​មានកម្មវិធី​សម្ដែងសិល្បៈចម្រុះជាច្រើន​ទម្រង់​ទៀតសម្រាប់ជូនបងប្អូន ​ទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តការណ៍វប្បធម៌រដូវរំហើយនេះ ។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមកម្សាន្តសប្បាយ ក្នុងន័យលើកស្ទួយ​ទំនៀមទំលាប់​ ប្រពៃណីដែលជាមរតកវប្បធម៌អរូបីរបស់សហគមន៍យើងឲ្យបានច្រើនកុះករ ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm