ក្រសួងទេសចរណ៍ ស្នើអាជីវកម្មទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្មក្នុងថ្ងៃបុណ្យសមុទ្រ

2022/12/08 09:16:21 pm        499

ភ្នំពេញ៖ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​ស្នើឲ្យអាជីវកម្មទាំងអស់​សូមកុំ​ដំឡើង​ថ្លៃសេវាកម្មនានាក្នុងថ្ងៃបុណ្យសមុទ្រ​ ដែល​នាំ​ប៉ះពាល់​គោលដៅ​ទេសចរណ៍ខេត្តព្រះសីហនុ។

ឯកឧត្តម ទិត ចន្ថា បានលើកឡើងក្នុងសិក្ខាសាលាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅ​អបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២​ ក្រោមប្រធានបទ “ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម” នៅខេត្តព្រះសីហនុ ​នៅថ្ងៃទី៨ ខែធ្នូនេះ ។

ឯកឧត្តម ទិត ចន្ថា បានស្នើដល់អាជីវកម្មទាំងអស់ ​ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូន​ភ្ញៀវ​ប្រកប​ដោយគុណភាពល្អប្រសើរ​ និង​មិន​ត្រូវ​ដំឡើង​ថ្លៃសេវាកម្មច្រើនហួស ​ដែល​អាចបង្ក​ជារូបភាព​មិនល្អនាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តព្រះសីហនុ ​និងតំបន់ឆ្នេរ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ទិត ចន្ថា ក៏ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ ​ត្រូវរួមគ្នាថែរក្សាសន្ដិសុខ​ សណ្ដាប់ធ្នាប់សាធារណៈ និង​សោភ័ណភាព​ទីក្រុងឱ្យបានល្អ ​ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ​ដោយឈរលើមូលដ្ឋាន ក្រុងព្រះសីហនុ ជា​ជ័យ លាភី​ផ្ការំដួល ៣ទងនៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន ​នាពេលកន្លងទៅផងដែរ។

ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​ដើម្បីអបអរសាទរ​ឆ្នេរសមុទ្រកម្ពុជា​ជា​សមាជិក​ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ​ក៏ដូចជាជំរុញ​លើក​តំលៃ និង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍កម្ពុជា​ ពិសេស ​អេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ប៉ុន្តែ ត្រូវបាន​អាក់ខាន​ដោយសារវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំ២០២២នេះ ​នឹងមានព្រឹត្តិការណ៍ប្រគុំតន្រ្តីចល័តនៅតាមមាត់ឆ្នេរ, ព្រឹត្តិការណ៍កីឡា, ការតាំងពិព័រណ៍, និងសកម្មភាពកម្សាន្តផ្សេងទៀតនៅតាមមាត់សមុទ្រ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm